ចាប់ឆ្នោត AFF Suzuki Cup ២០២០ នឹង​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អន​ឡាញ​លើកដំបូង​

2021/09/17 11:16:45 pm        224

​បាល់ទាត់៖ ​សហព័ន្ធ​បាល់ទាត់​អាស៊ីអាគ្នេយ៍​ហៅ​កាន់​ថា AFF បានប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ការចាប់​ឆ្នោត​បែងចែក​ពូក​ការប្រកួត​បាល់ទាត់​ជើងឯក​អាស៊ី​គ្នេ​យ៍ AFF Suzuki Cup ២០២០ នឹងត្រូវ​ធ្វើឡើង​តាម​ប្រព័ន្ធ​អន​ឡាញ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​។

​​ស្រប​ពេលដែល​ប្រទេស​ក្នុង​តំបន់​អាស៊ាន កំពុង​ព្យាយាម​ងើប​ចេញពី​វិបត្តិ​នៃ​មេរោគ​ឆ្លង​រីក​រាលដាល Covid-19 សហព័ន្ធ​បាល់ទាត់​អាស៊ីអាគ្នេយ៍​បានសំរេច​ធ្វើបែបនេះ​ ដើម្បី​កាត់បន្ថយ​ការជួបជុំ ការឆ្លង​រីក​រាលដាល និង​ដើម្បី​សុវត្ថិភាព​អ្នកចូលរួម​ទាំងអស់​។​ ​​ការចាប់​ឆ្នោត​បែង​ចែក​ពូ​ល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី២១ ខែកញ្ញា​នេះពី​ទីស្នាក់ការ​កណ្តាល​របស់ AFF នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី ដោយ​សមាជិក​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទស្សនា​ពី​ចំងាយ​។ ​អ្នកគាំទ្រ​ក៏​អាច​ទស្សនាការ​ចាប់ឆ្នោត​នេះដែរ ដែល​នឹងមាន​ការផ្សាយ​ផ្ទាល់​ពី​បណ្តា​ទូរទស្សន៍​តាម​ប្រទេស​នីមួយៗ ក៏ដូចជា​បណ្តាញ​សង្គម រឺ​តាមរយៈ​គេហទំព័រ​របស់ AFF Suzuku Cup តាម​ឆា​នែ​ល​យូ​ធូប​ជាដើម​។

​​រំលឹក​ដែរ​ថា បន្ទាប់ពី​ការពន្យារពេល​ម្ដង​ជា​ពីរដងដោយសារ​ជំងឺ​រា​ត​ត្បាល​កូ​វីដ​-១៩ ដំបូង​ឡើយ​ការចាប់​ឆ្នោត​ប្រកួត​ពាន​ប្រចាំ​តំបន់​នេះគ្រោង​ធ្វើឡើង​កាលពី​ថ្ងៃទី​១០ ខែសីហា​កន្លងទៅនៅ​សិង្ហ​បុរី ប៉ុន្ដែ​ដោយសារ​ការ​រឹតបន្ដឹង​នូវ​វិធានការ​ការពារ​ជំងឺ​កូ​វីដក្នុងប្រទេស​នេះ សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ក៏​សម្រេច​ពន្យារពេលរហូតដល់​ថ្ងៃទី​១២ ខែកញ្ញា ទើប​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាជូនដំណឹង​ពី​កាលបរិច្ឆេទ​ថ្មី នៃ​ការចាប់​ឆ្នោតដែល​នឹង​ធ្វើឡើង​នា​ថ្ងៃទី​២១ ខែកញ្ញា​ខាងមុខ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        312
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        387

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm