កម្មវិធីប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិបានបិទបញ្ចប់ដោយជោជ័យ ដោយមានការចូលរួមពីយុវជនជិត ១ពាន់នាក់

2024/09/02 09:47:57 pm        979

ភ្នំពេញ៖ កម្មវិធីប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថា្នក់ជាតិ (UniPreneur National Challenge) ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងវិស័យសហគ្រិនភាព បាននាំសហគ្រិននិស្សិត ដែល​មានសមត្ថភាពប្រហែល ១,០០០នាក់ ពីសាកលវិទ្យាល័យចំនួន២៥ទូទាំងប្រទេស ជួប​ជុំគ្នា​ក្នុងព្រឹត្តិការណ៍ប្រកួតធ្វើបទបង្ហាញគំនិតធុរកិច្ចថ្មីថ្នាក់ជាតិ រយៈពេល ៣ថ្ងៃ នៅ​សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ចាប់ពីថ្ងៃទី២៩ ដល់៣១ ខែសីហា ឆ្នាំ២០២៤។ ព្រឹត្តិការណ៍នេះ ជាដំណាក់កាលចុងក្រោយ នៃការដំណើរការកម្មវិធី សហគ្រិនមហាវិទ្យាល័យ រដូវ​កាលទី២ របស់សហគ្រិនខ្មែរ។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​នាយក​ប្រតិបត្ដិ​នៃ​សហ​គ្រិន​ខ្មែរ បានមានប្រសាសន៍ថា «ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក តែងតែ​មាន​ការ​បង្កើតនវានវត្តន៍ថ្មី ថែទាំនវានុវត្តន៍ដែលមានស្រាប់ ជម្រុញនវានុវត្តន៍​ដែល​មាន​សក្តានុពល​។ កម្មវិធីនេះ យុវសិស្សមានឱកាសបង្កើតវានុវត្តន៍ថ្មី ដើម្បីទុកជា​ទុន​សម្រាប់​គំនិត​ច្នៃ​ប្រឌិត​ថ្ងៃ​ក្រោយ ដែលជាការអភិវឌ្ឍមូលធនមនុស្សស្របតាម យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់​កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា»កម្មវិធីសហគ្រិនមហាវិទ្យាល័យ (UniPreneur) មាន​កម្ម​វិធី​ធំៗ​បី គឺ UnipreneurCamp, UnipreneurSprint និង UniPreneur National Challenge ដែល​សហគ្រិនខ្មែរបានបង្កើតឡើង បានដើរ​តួជា​វេទិកា​យ៉ាង​សំខាន់​ក្នុង​ការ​កសាង​សមត្ថភាព​ដល់​សហ​គ្រិននិស្សិតដើម្បី បង្ហាញពីភាពប៉ិនប្រសប់ ដោយកែប្រែគំនិត​ឆ្នៃ​ប្រឌិត​របស់​ពួក​គេ​ឱ្យ​ក្លាយ​ទៅ​ជា​ផលិតផល ឬសេវាកម្ម ក្នុងការជំរុញការផ្លាស់ប្តូរជាវិជ្ជមាន នៅក្នុងសង្គមសេដ្ឋកិច្ច តាម​រយៈដំណោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃរបស់ប្រជាជន វិស័យសាធរណៈ និង​វិស័យ​ឯកជន​។

លោកបណ្ឌិត Raymond Leos សាកលវិទ្យាធិការរងផ្នែកសេវាកម្មសិក្សា នៃសាកលវិទ្យាល័យ​អាមេរិកាំង​ ភ្នំពេញ បានបង្ហាញពីការសប្បាយរីករាយសម្រាប់ការចូលរួមជាម្ចាស់ផ្ទះ ក្នុងការ​រៀបចំ​កម្ម​វិធីប្រកួតមហាវិទ្យាល័យថា្នក់ជាតិនេះ។ លោកបានលើកឡើងថា «សាកលវិទ្យាល័យ មាន​បំណង​ច្បាស់​លាស់ក្នុងការជ្រោមជ្រែង និងផ្សព្វផ្សាយ វប្បធម៌ និងចំណះដឹងអំពី នវានុវត្តន៍ និងសហគ្រិនភាព ទៅកាន់និស្សិតរបស់យើង។ កម្មវិធីប្រកួតប្រជែងនេះដែរ បានផ្តល់​វេទិកា​មួយ​ដ៏​ល្អ​សម្រាប់ យុវជនកម្ពុជាដែលជាទំពាំងស្នងឬស្សីសម្រាប់អនាគតកម្ពុជា ក្នុងការបង្ហាញ​នូវ​ទេព​កោសល្យ​របស់ពួកគេ ហើយទទួលបានមតិកែលំអ ពីសហគ្រិន និងអ្នកជំនាញដែល​មាន​បទ​ពិសោធន៍ និងតួនាទីជាអ្នកដឹកនាំក្នុងវិស័យពាក់ព័ន្ធ។»

ព្រឹត្តិការណ៍នេះ​បានផ្តល់ឱកាសដល់និស្សិតសហគ្រិនឆ្នើមចំនួន ៧៥ក្រុម មកពីជាង ២៥​សាកល​វិទ្យាល័យ ដែលជាក្រុមជម្រើសពីកម្មវិធីបណ្តុះគំនិតធុរកិច្ចថ្មី UnipreneurSprint ដែលបំប៉ន​បន្ថែម​នូវ​ចំណេះដឹងក្នុងការត្រៀមខ្លួនប្រកួតថ្នាក់ជាតិ។ ក្រុមទាំងអស់​បាន​ធ្វើបទ​បង្ហាញ​នូ​វ​គំនិត​ធុរកិច្ច​ថ្មី ដល់ក្រុមគណៈកម្មការដែលជា សហគ្រិនមានបទពិសោធន៍ និងជាដឹកនាំ​ក្នុង​វិស័យ​នវានុវត្តន៍​ជាច្រើនរូប។ មានតែ ៦ក្រុមតែប៉ុណ្ណោះ ដែលទទួលបានជ័យលាភីនៅវគ្គផ្តាច់ព្រ័ត ហើយ​ទទួលការញ្ជើញចូលរួមក្នុងសន្និបាតប្រចាំឆ្នាំរបស់សហគ្រិនខ្មែរ «Khmer Enterprise Summit 2024»។

ក្រុមជើងឯក ៦ក្រុម ដែលឈ្នះក្នុងការប្រកួត UniPreneur National Challenge នឹង​ទទួល​បាន​ឱកាស​ដ៏​ពិសេសក្នុងការចូលរួមជាមួយក្រុមសហគ្រិនឆ្នើមដទៃទៀត មកពីការ​ប្រកួត​កម្ម​វិធី​ធំៗ​ដទៃ​ទៀត​របស់សហគ្រិនខ្មែរ។ សន្និបាតនេះនឹងដើរតួជាវេទិកាសម្រាប់សហគ្រិន ធុរកិច្ចថ្មី សហ​គ្រាស​ធុន​តូច និងមធ្យម គ្រឹះស្ថានអប់រំ សមាគមធុរកិច្ច ស្ថាប័នគាំទ្រវិស័យសហគ្រិនភាព ដៃគូ​អភិវឌ្ឍន៍ អង្គការជាតិនិងអន្តរជាតិ សំខាន់ៗផ្សេងទៀតក្នុងការបង្កើតបណ្តាញទំនាក់ទំនង និង​ការ​សហការ ដើម្បីបន្តអភិវឌ្ឍវិស័យសហគ្រិនភាពឱ្យកាន់តែរស់រវើក។

នៅពេល​ដែលកម្ពុជាបន្តកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី កម្មវិធីប្រកួតសហគ្រិនមហាវិទ្យាល័យ គឺ​ជា​ក្តី​សង្ឃឹម និងឱកាសសម្រាប់យុវជនដែលមានបំណងប្រាថ្នាក្លាយជាសហគ្រិន នាពេល​អនាគត។ ដោយមានការគាំទ្រពីសហគ្រិនខ្មែរ នវានុវត្តជន​វ័យក្មេងទាំង​នេះ​កំពុង​ស្ថិត​ក្នុង​វិថី​កសាង ឥទ្ធិពលដ៏សំខាន់ សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចប្រទេសកម្ពុជា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm