លោក ពូទីន ចោទលោកខាងលិចថា ធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មានរុស្ស៊ី

2024/09/02 09:48:47 pm        815

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយនៅក្នុងសន្ទរកថាដែលបានចេញផ្សាយនៅថ្ងៃចន្ទ (០២ កញ្ញា) នេះថា លោកខាងលិចកំពុងធ្វើទុក្ខបុកម្នេញអ្នកសារព័ត៌មានរុស្ស៊ីដោយបើចំហ ប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងមូស្គូ បានហាមប្រាមអ្នកសារព័ត៌មានតអាមេរិករាប់សិបនាក់មិនឱ្យចូលប្រទេស។

លោក ពូទីន បានប្រាប់សារព័ត៌មានម៉ុងហ្គោលី អូណូដ័រ (Onoodor) នៅមុនដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសនេះថា «ដើម្បីលាក់បាំងពីព័ត៌មានពិត លោកខាងលិចដែលតែងតែចាត់ទុកខ្លួនឯងជាស្តង់ដារនៃសេរីភាព បានចាប់ផ្តើមធ្វើទុក្ខបុកម្នេញដោយបើកចំហលើអ្នកសារព័ត៌មានរុស្ស៊ី»។

ការលើកឡើងរបស់លោក ពូទីន កើតឡើងបន្ទាប់ពីទីក្រុងមូស្គូ បាននិយាយកាលពីថ្ងៃចុងខែសីហាថា ខ្លួនកំពុងហាមឃាត់ពលរដ្ឋអាមេរិកចំនួន ៩២នាក់មិនឱ្យចូលទៅកាន់ប្រទេសរុស្ស៊ី រួមទាំងអ្នកសារព័ត៌មាន មេធាវី និងជាប្រធានក្រុមហ៊ុនឧស្សាហកម្មយោធាសំខាន់ៗ លើអ្វីដែលខ្លួនបានពិពណ៌នាថាជាជំហរប្រឆាំងរុស្ស៊ីរបស់ទីករក្រុងវ៉ាស៊ីនតោន។

រុស្សីបានចោទប្រកាន់បណ្ដាប្រទេសលោកខាងលិចជាញឹកញាប់ថាបានដាក់កំហិតដ៏អយុត្តិធម៌លើប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួននៅបរទេស រួមទាំងការហាមប្រាមលើបណ្តាញព័ត៌មានដែលគាំទ្រដោយរដ្ឋមួយចំនួន។ លោក ពូទីន បន្ថែមថា អ្នកសារព័ត៌មានរុស្ស៊ីប្រឈមមុខនឹង «ការត្រួតពិនិត្យដ៏តឹងរ៉ឹង» នៅស្ទើរតែគ្រប់ប្រទេសលោកខាងលិចទាំងអស់។

កាលពីខែឧសភា សមាជិកសភារុស្ស៊ី បានអនុម័តច្បាប់ផ្តល់អំណាចដល់រដ្ឋអាជ្ញាក្នុងការបិទការិយាល័យប្រព័ន្ធផ្សព្វផ្សាយបរទេសនៅទីក្រុងមូស្គូ ប្រសិនបើប្រទេសលោកខាងលិច «មិនរាក់ទាក់» ចំពោះប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm