ប្រទេសអ៊ុយក្រែន បានដាក់ទណ្ឌកម្មលើនីតិបុគ្គលជិត ១៥០អង្គភាព និងបុគ្គលដែលមានទំនាក់ទំនងជាមួយហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍របស់រុស្ស៊ី។
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ឌីមី ហ្ស៊េឡិនស្គី បាននិយាយនៅក្នុងសុន្ទរកថាពេលល្ងាចមួយ ដែលបង្ហោះលើបណ្តាញ Telegram របស់លោកថា៖«ថ្ងៃនេះ ខ្ញុំបានចុះហត្ថលេខាលើសេចក្តីសម្រេចទាក់ទងនឹងការដាក់ទណ្ឌកម្មថ្មីមួយចំនួនដែលអនុវត្តទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយ ក្រែន។
លោក ហ្ស៊េឡិនស្គី បាននិយាយថា ទណ្ឌកម្មគ្របដណ្តប់លើ «នីតិបុគ្គលជិត ១៥០អង្គភាព និងបុគ្គលមួយចំនួនដែលធានានូវប្រតិបត្តិការនៃហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍របស់រុស្ស៊ី»។
លោក ក៏បានបញ្ជាក់ផងដែរថា លោកបានចុះហត្ថលេខាលើកញ្ចប់ទណ្ឌកម្មមួយផ្សេងទៀតប្រឆាំងនឹងជនជាតិអ៊ុយក្រែន ដែលគាំទ្រប្រទេសរុស្ស៊ី និងដែលត្រូវបានត្រូវបានអាជ្ញាធរអ៊ុយក្រែនចាត់ទុកថា ជា «ក្រុម សហការនិយម»។
កញ្ចប់ទណ្ឌកម្មថ្មីនេះ មិនទាន់ត្រូវបានគេបង្ហោះនៅលើគេហទំព័ររបស់ប្រធានាធិបតីអ៊ុយក្រែននៅឡើយទេ។ ក្រឹត្យចុងក្រោយរបស់ប្រធានាធិបតីដែលត្រូវបានបង្ហោះនៅលើគេហទំព័ររបស់លោកហ្ស៊េឡិនស្គី គឺក្រឹត្យមួយដែលចុះនៅថ្ងៃទី ៣០ ខែសីហា ដែលច្រានចោលករណីដែលថា មេបញ្ជាការកងទ័ពអាកាស Nikolay Oleshchuk ដែលត្រូវបានបណ្តេញចេញ បន្ទាប់ពីការធ្លាក់យន្តហោះចម្បាំង F-16 របស់អាមេរិក ដែលត្រូវបានបញ្ជូនទៅអ៊ុយក្រែនដោយសម្ព័ន្ធមិត្តលោកខាងលិចនោះ។