យោធាប្រទេសអ៊ីរ៉ង់ បានសន្និដ្ឋានថា ស្ថានភាពអាកាសធាតុ គឺជាមូលហេតុចម្បងនៃការធ្លាក់ឧទ្ធម្ភាគចក្រ កាលពីខែឧសភា ដែលបានសម្លាប់ប្រធានាធិបតី លោក Ebrahim Raisi ។ ទូរទស្សន៍រដ្ឋ របស់អ៊ីរ៉ង់បានរាយការណ៍កាលពីថ្ងៃអាទិត្យថា នាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធ បានបញ្ឈប់របាយការណ៍ចុងក្រោយរបស់ខ្លួន ស្តីពីឧបទ្ទវហេតុនេះ។
ឧទ្ធម្ភាគចក្រ បានធ្លាក់នៅតំបន់ភ្នំមួយកន្លែងនៅភាគពាយព្យប្រទេសអ៊ីរ៉ង់។ មនុស្សទាំងប្រាំបីនាក់នៅលើយន្តហោះ បានស្លាប់ ក្នុងនោះមានលោក Raisi និងរដ្ឋមន្ត្រីការបរទេស លោក Hossein Amir Abdollahian។
របាយការណ៍និយាយថា ឯកសារទាំងអស់ ដែលទាក់ទងទៅនឹងការថែទាំ និងជួសជុលឧទ្ធម្ភាគចក្រ ព្រមទាំងឧបករណ៍កត់ត្រាជើងហោះហើរ ត្រូវបានត្រួតពិនិត្យ។
របាយការណ៍និយាយថា ពុំមានកំហុសណាមួយត្រូវបានរកឃើញនោះទេ ហើយផ្លូវហោះហើររបស់យន្តហោះគឺត្រឹមត្រូវ។
របាយការណ៍នេះ បញ្ចប់ដោយគំនិតចុងក្រោយរបស់នាយសេនាធិការថា មូលហេតុចម្បងនៃការធ្លាក់យន្តហោះនេះគឺបណ្តាលមកពីអាកាសធាតុ និងបរិយាកាសមិនអំណោយផលនៅក្នុងតំបន់នេះ នៅនិទាឃរដូវ រួមទាំងការលេចចេញភ្លាមៗនៃផ្សេងអ័ព្ទដ៏ក្រាស់។
បន្ទាប់ពីមរណភាពរបស់លោក Raisi ជាអ្នកអភិរក្សនិយមប្រកាន់តឹង អ្នកកែទម្រង់ លោក ម៉ាស៊ូត ស្គីអាន(Masoud Pezeshkian) ត្រូវបានជ្រើសរើសជាប្រធានាធិបតីថ្មី របស់ប្រទេសអ៊ីរ៉ង់ កាលពី ខែកក្កដា។