អ្នកនាំពាក្យវិមានក្រឹមឡាំង៖ លោកស្រី Harris ជាគូប្រជែងងាយស្រួលជាងលោក Trump

2024/09/02 10:53:09 pm        50


អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បាននិយាយថា ប្រទេសរុស្ស៊ី មើលឃើញថាបេក្ខភាពប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) ជាគូប្រជែងដែលអាចទាយទុកជាមុនបាន និងងាយស្រួលជាងលោក ដូណាល់ ត្រាំ (Donald Trump) មកពីគណបក្សសាធារណរដ្ឋ ប៉ុន្តែទោះជាអ្នកណាជាអ្នកឈ្នះឆ្នោតក៏ដោយ ក៏មិនមានការរំពឹងទុកនៃភាពប្រសើរឡើងលើទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោនដែរ ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍មួយ លោក Peskov ក៏បានច្រានចោលចំពោះការអួតអាងរបស់លោក Trump ដែលថាលោកអាចបញ្ចប់សង្រ្គាមអ៊ុយក្រែនក្នុងរយៈពេលត្រឹមតែ ២៤ម៉ោង ប្រសិនបើអ្នកបោះឆ្នោតអាមេរិកប្រគល់តំណែងសេតវិមានទៅឱ្យលោក។

មុនពេលលោក ចូ បៃដិន (Joe Biden) ប្រកាសដកខ្លួនចេញពីការបោះឆ្នោតខែវិច្ឆិកា ហើយគាំទ្រលើលោកស្រី Harris ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានលើកឡើងថា ទីក្រុងមូស្គូពេញចិត្តលោក Biden ជាងលោក Trump ដោយពណ៌នាអតីតប្រធានាធិបតីអាមេរិករូបនេះថាជាអ្នកនយោបាយ «បែបចាស់កម្រិល»។

ដោយត្រូវសាកសួរថាតើនរណាជាបេក្ខជនដែលរុស្ស៊ីពេញចិត្តឥឡូវនេះ លោក Peskov បានឆ្លើយទាំងសើចថា «យើងមិនមានបេក្ខជនពេញចិត្តទេ ប៉ុន្តែជាការពិតណាស់ បក្សប្រជាធិបតេយ្យគឺអាចទស្សន៍ទាយបានច្រើនជាងបក្សសាធារណរដ្ឋ ដូចអ្វីដែលលោក ពូទីន ធ្លាប់បានលើកឡើងពីចំពោះអ្នកប្រជាធិបតេយ្យ រួមទាំងលោកស្រី Harris ផងដែរ»។ 

ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី កាន់តែមានភាពតានតឹងខ្លាំងឡើងជុំវិញសង្រ្គាមអ៊ុយក្រែន ហើយការបោះឆ្នោតអាមេរិកនាពេលខាងមុខត្រូវបានពិភពលោកយកចិត្តទុកដាក់យ៉ាងខ្លាំង ព្រោះលទ្ធផលអាចជះឥទ្ធិពលយ៉ាងធំលើសណ្ដាប់ធ្នាប់ពិភពលោក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm