ការវាយប្រហាររបស់អ៊ុយក្រែនលើតំបន់ Belgorod របស់រុស្ស៊ី ធ្វើឲ្យអាក់ខានដល់ការសិក្សារបស់សិស្សសាលា

2024/09/02 10:57:53 pm        140

អភិបាលតំបន់ Belgorod លោក Vyacheslav Gladkov និយាយថា សាលាមតេយ្យសិក្សាមួយចំនួននឹងត្រូវបិទទ្វាររយៈពេល ១សប្តាហ៍នៅទីក្រុង Belgorod ជិតព្រំដែនអ៊ុយក្រែន ស្របពេលដែលសាលារៀនជាច្រើនកន្លែងទៀត នឹងរៀនតាមអនឡាញ ក្រោយការវាយប្រហាររបស់ទីក្រុងគីវ បានបំផ្លាញមជ្ឈមណ្ឌលថែទាំកុមារមួយកន្លែងនៅថ្ងៃចន្ទនេះ ។

លោក Gladkov និយាយនៅក្នុងសារបង្ហោះតាមបណ្តាញព័ត៌មានសង្គម VKontakte ថា វាគឺជាព្រឹកដ៏អាក្រក់មួយសម្រាប់តំបន់ Belgorod នៅថ្ងៃដែលសាលារៀនចាប់ផ្ងើមការសិក្សាឡើងវិញ ក្រោយវិសម្សកាលរដូវក្តៅ ។ លោកថា សាលារៀនមតេយ្យសិក្សាមួយកន្លែងនៅទីក្រុង Belgorod ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង ។

លោក Gladkov បន្តថា ក្រោយការវាយប្រហារនេះ ក្រុមអាជ្ញាធរបានសម្រេចចិត្តថា សាលារៀនជាច្រើនកន្លែងនៅក្នុងសង្កាត់ Kharkovskaya Gora នឹងរៀនតាមអនឡាញ ខណៈសាលាមតេយ្យសិក្សា នឹងត្រូវបិទទ្វាររយៈពេល ១សប្តាហ៍ ។

ក្រសួងការពារជាតិរុស្ស៊ី និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា អង្គភាពការពារដែនអាកាសរុស្ស៊ី បានបំផ្លិចបំផ្លាញយានដ្រូនអ៊ុយក្រែនមួយគ្រឿង កាលពីយប់កន្លងទៅ ។

កងកម្លាំងអ៊ុយក្រែន មានគោលដៅវាយប្រហារលើទីក្រុង Belgorod ជាយូរមកហើយ ។ ទីក្រុងគីវ និយាយថា ពួកគេបានវាយប្រហារលើគោលដៅសំខាន់ៗដែលទីក្រុងម៉ូស្គូ ប្រើប្រាស់សម្រាប់ធ្វើសង្រ្គាមនៅអ៊ុយក្រែន ។

ភាគីទាំង ២ បានច្រានចោលគោលដៅស៊ីវិល នៅក្នុងជម្លោះរយៈពេល ៣០ខែកន្លងមកនេះ ដែលបានផ្តើមចេញពីការវាយលុករបស់ទីក្រុងម៉ូស្គូលើប្រទេសជិតខាងតូចជាងខ្លួនអ៊ុយក្រែន ៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        60
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        69
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm