មន្ទីរ​បញ្ច​កោណ​ហៅ​ការវាយប្រហារ​នៅ​ក្រុង​កា​ប៊ុល​ជា​កំហុស​សោកនាដកម្ម​

2021/09/18 10:34:59 am        500

​អាមេរិក៖ មន្ទីរ​បញ្ច​កោណ​បាន​ដក​ការ​និយាយ​ការពារ​ការវាយប្រហារ​ ដោយ​យន្តហោះ​ដ្រូ​នដែលបាន​សម្លាប់​ជន​ស៊ីវិល​ជាច្រើន​នាក់ ​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ខែ​មុន ដោយ​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា ការពិនិត្យ​ឡើងវិញ​បាន​បង្ហាញ​ថា មានតែ​ជន​ស៊ីវិល​ប៉ុណ្ណោះ​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយប្រហារ មិន​មែន​ជា​ក្រុម​ជ្រុលនិយម​រដ្ឋ​អ៊ីស្លាមដូចដែល​បាន​លើក​ឡើង​ដំបូង​ឡើយ​។

មេបញ្ជាការ​កណ្តាល​សហ​រដ្ឋ​អាមេរិក ​លោក Frank McKenzie បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាននៅ​មន្ទីរ​បញ្ច​កោណ​ថា ការវាយប្រហារគឺជា​កំហុស​សោកនាដកម្ម​។ លោក McKenzie បានសុំទោស​ចំពោះ​កំហុស​នេះ ហើយ​បាន​និយាយថា សហរដ្ឋអាមេរិក​កំពុង​ពិចារណាទូទាត់សំណង​ដល់​គ្រួសារ​ជនរងគ្រោះ​។ លោក​បាន​និយាយថា ការសម្រេចវាយប្រហារ​លើរថយន្ត​តូយ៉ូតាកូរ៉ូឡា​ពណ៌​សមួយគ្រឿង បន្ទាប់ពី​បាន​តាមដានរយៈពេល​ប្រហែល ៨ម៉ោងត្រូវបាន​ធ្វើឡើង​នៅក្នុង​ជំនឿយ៉ាង​ស្មោះត្រង់ ដោយ​ផ្អែកលើភាពប្រាកដប្រជាដែល​វា​បង្ក​ការគំរាមកំហែង ដល់កងកម្លាំង​សហរដ្ឋអាមេរិក​នៅអាកាសយានដ្ឋានទីក្រុង​កា​ប៊ុល ដែល​លោក​បាន​និយាយថា រថយន្ត​នោះត្រូវបាន​គេ​ជឿថា ​មានផ្ទុក​គ្រឿងផ្ទុះ​នៅក្នុង​រថយន្ត​។

អស់​រយៈពេល​ជាច្រើនថ្ងៃបន្ទាប់ពី​ការវាយប្រហារ​នៅ​ថ្ងៃទី២៩ ខែសីហា មន្ត្រី​មន្ទីរ​បញ្ច​កោណ​អះ​អាងថា វា​ត្រូវបានធ្វើ​ឡើង​យ៉ាង​ត្រឹមត្រូវ ទោះបី​មានជន​ស៊ីវិល ១០នាក់​បាន​ស្លាប់រួមទាំង​កុមារ ៧នាក់​ក៏ដោយ​។ ក្រោយមក​អង្គភាពព័ត៌មាន​បាន​បង្កើន​ការសង្ស័យ អំពី​ព្រឹត្តិការណ៍​នោះដោយមាន​ការរាយការណ៍​ថា អ្នកបើកបរ​រថយន្ត​ដែលជា​គោលដៅ​នោះ គឺជា​បុគ្គលិក​យូរ អង្វែងនៅ​អង្គការ​មនុស្សធម៌​អាមេរិក​។ រដ្ឋមន្ត្រី​ការពារជាតិ​ លោក Lloyd Austin នៅក្នុង​សេចក្តីថ្លែងការណ៍ជា​លាយលក្ខណ៍អក្សរ បាន​សុំទោស​ចំពោះ​អ្វីដែល​លោកហៅថា​ជា កំហុស​ដ៏​រន្ធត់​មួយ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        196
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        183
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm