ប្រធានាធិបតីនៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសឥណ្ឌូនេស៊ីគ្រោង នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានតម្លៃ៣,៥ពាន់លានដុល្លារ ជាមួយបណ្តាប្រទេសនៅទ្វីបអាហ្រ្វិក ខណៈប្រទេសនេះ ធ្វើជាម្ចាស់ផ្ទះនៃវេទិកាឥណ្ឌូណេស៊ី-អាហ្វ្រិក លើកទី ២ នៅ រមណីយដ្ឋានកោះ Bali ។
វេទិកាឥណ្ឌូនេស៊ី-អាហ្វ្រិក លើកទី២ ដែលនឹងដំណើរការរហូតដល់ថ្ងៃទី៣ ខែកញ្ញា គឺសំដៅបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសនានា ដើម្បីជំរុញវិស័យពាណិជ្ជកម្ម និងការវិនិយោគ ខណៈ ទីក្រុងហ្សាការតា ស្វែងរកការពង្រីកទីផ្សារនាំចេញរបស់ខ្លួន លើសពីដៃគូពាណិជ្ជកម្មជាប្រពៃណី។
ប្រធានាធិបតី លោក Joko Widodo បាននិយាយនៅក្នុងសុន្ទរកថាបើកវេទិការបស់លោកថា «លទ្ធផលនៃភាពជាដៃគូឥណ្ឌូនេស៊ី-អាហ្វ្រិក មានភាពច្បាស់លាស់ ដែលនឹងនាំមកនូវវឌ្ឍនភាពជាច្រើនចំពោះទំហំពាណិជ្ជកម្ម» ។
ក្រសួងការបរទេសឥណ្ឌូនេស៊ី និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អនុស្សរណៈនៃការយោគយល់គ្នាមួយចំនួន ដែលត្រូវចុះហត្ថលេខា រួមមានគម្រោងកម្តៅផែនដី រវាងរោងចក្រប្រើប្រាស់ថាមពលរដ្ឋរបស់ប្រទេសឥណ្ឌូនេស៊ី Perusahaan Listrik Negara និងក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនីប្រទេសតង់ហ្សានី (TANESCO) និងកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនឱសថរបស់ប្រទេសឥណ្ឌូនេស៊ី Bio Farma និងក្រុមហ៊ុន Atlantic Lifesciences Ltd របស់ប្រទេសហ្គាណា។