នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau កំពុងកាត់បន្ថយពលករអន្តោប្រវេសន៍របស់ប្រទេសនេះ ចំពេលមានប្រតិកម្មនៅក្នុងស្រុក និងទំនាក់ទំនងកាន់តែតានតឹងជាមួយសហរដ្ឋអាមេរិក។
យោងតាមរបាយការណ៍ពីសារព័ត៌មាន Financial Times បានឲ្យដឹងថា រដ្ឋាភិបាលកាណាដា បានស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងពីសហរដ្ឋអាមេរិក ដើម្បីឲ្យរារាំងលំហូរនៃពលករអន្តោប្រវេសន៍ ដែលឆ្លងកាត់ព្រំដែនដោយបញ្ឈប់នូវគោលនយោបាយអន្តោប្រវេសន៍ ដែលផ្ដល់ការអនុញ្ញាតដ៏ធំបំផុតមួយ នៅក្នុងពិភពលោក។
លោក Glenn Cowan ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនសន្តិសុខ One9 បានប្រាប់សារព័ត៌មាន Financial Times ថា៖ «សមាជិកសភាសហរដ្ឋអាមេរិកកំពុងអំពាវនាវឲ្យពង្រឹងព្រំដែនភាគខាងជើងជាមួយប្រទេសកាណាដា ដោយសារតែការភ័យខ្លាចពីការមានអន្តោប្រវេសន៍ខុសច្បាប់ដែលចូលពីប្រទេសកាណាដា។ ការពង្រឹងលំហូរនៃទិដ្ឋាការទាំងនេះ នឹងជំរុញដល់ទំនាក់ទំនងរបស់សហរដ្ឋអាមេរិក»។
ការអត្ថាធិប្បាយនេះកើតឡើងនៅពេលដែលលោក Trudeau បានប្រឈមនឹងការកើនឡើងនូវប្រតិកម្មក្នុងស្រុក ជុំវិញកម្មវិធីពលករបរទេសរបស់កាណាដា ដែលជាការបញ្ច្រាស់ពីការពោលដោយមោទនភាព កាលពីមុនរបស់នាយករដ្ឋមន្ត្រី អំពីភាពបើកចំហលើប្រព័ន្ធអន្តោប្រវេសន៍នៃប្រទេសរបស់លោក៕