អាហ្វហ្គានីស្ថាន៖ អភិបាលខេត្តថ្មីដែលបានតែងតាំងដោយក្រុមតាលីបង់បាននិយាយថា មន្ទីររដ្ឋាភិបាលទាំងអស់នៅក្នុងខេត្ត Helmand របស់ប្រទេសអាហ្វហ្គានីស្ថានកំពុងគាំទ្រឲ្យដំណើរការឡើងវិញហើយ។

អភិបាលខេត្តលោក Abdul Ahad បាននិយាយនៅក្នុងបទសម្ភាសន៍នៅទីក្រុង Lashkar Gah ថា មន្ទីរទាំងអស់កំពុងផ្តល់សេវាកម្ម។ ទីក្រុង Lashkar Gah គឺជាសមរភូមិបង្ហូរឈាមបំផុតមួយនៅក្នុងជម្លោះ ហើយត្រូវបានក្រុមតាលីបង់ដណ្តើមបាននៅថ្ងៃទី១៣ ខែសីហា។ បច្ចុប្បន្ននេះលោក Ahad បានគ្រប់គ្រងខេត្តនេះ ដែលលោកបានរស់នៅជាច្រើនឆ្នាំដោយលាក់ខ្លួន ខណៈកំពុងប្រយុទ្ធជាមួយកងកម្លាំងសហរដ្ឋអាមេរិក និងអង់គ្លេស និងសម្ព័ន្ធមិត្តរបស់ពួកគេ។ លោកបាននិយាយថា មន្ទីររដ្ឋាភិបាលទាំងអស់នៅតែមានមុខងារចាប់ពីថ្ងៃ ដែលក្រុមតាលីបង់បានចូលកាន់កាប់តំបន់នេះ។
ក្រុមតាលីបង់បាននិយាយថា ស្ត្រីនឹងអាចបន្តការសិក្សា និងធ្វើការនៅខាងក្រៅផ្ទះបាន ដែលសិទ្ធិត្រូវបានបដិសេធចំពោះស្ត្រីនៅពេលដែលក្រុមសកម្មប្រយុទ្ធបានកាន់អំណាច។ លោក Ahad បាននិយាយថា ក្មេងស្រីនៅខេត្ត Helmand នឹងអាចចូលរៀនបានទៅតាមល័ក្ខខ័ណ្ឌនៃច្បាប់ Sharia។ ប៉ុន្តែលោកបានច្រានចោលប្រព័ន្ធអប់រំដែលគ្រប់គ្រងដោយរដ្ឋាភិបាលមុន ដែលលោកនិយាយថា បង្កើតឡើងដោយជនបរទេស និងរៀបចំឡើងដើម្បីផ្លាស់ប្តូរគំនិតសិស្ស៕
អត្ថបទ៖ ប៊ុនថន