ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ បានបង្ហាញនូវរថក្រោះទំនើប M60 ផលិតក្នុងស្រុក ដោយមានលក្ខណៈពិសេសជាងមុន និងកម្លាំងវាយប្រហារបានខ្លាំងក្លា។
យោងតាមរបាយការណ៍បានឲ្យដឹងថា រថក្រោះនេះ ត្រូវបានដាក់បង្ហាញ និងបញ្ជូនទៅកាន់កងកម្លាំងជើងគោករបស់កងទ័ពអ៊ីរ៉ង់ នៅក្នុងពិធីមួយក្នុងរដ្ឋធានីតេអេរ៉ង់។
របាយការណ៍នោះ បានបន្ថែមថា រថក្រោះនេះ ត្រូវបានកែលម្អ និងធ្វើឲ្យកាន់តែទំនើប ដោយអ្នកជំនាញក្នុងស្រុក នៅមជ្ឈមណ្ឌលផលិត និងជួសជុលដែលមានមូលដ្ឋាននៅទីក្រុងតេអេរ៉ង់ ដែលជាកម្មសិទ្ធិរបស់កងកម្លាំងជើងគោករបស់ប្រទេសអ៊ីរ៉ង់។
យោងតាមទីភ្នាក់ងារ IRNA រថក្រោះនេះ ត្រូវបានបំពាក់ដោយប្រព័ន្ធគ្រប់គ្រងការបាញ់អាវុធ កាំភ្លើងយន្ត coaxial និងប្រព័ន្ធចលនា ២កមិ្រត ដែលអាចផ្ទុកកាំភ្លើងយន្តនៅលើនោះបាន។