ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និយាយនៅថ្ងៃចន្ទនេះថា ការបង្ករឿងរបស់អ៊ុយក្រែននៅតំបន់ Kursk របស់រុស្ស៊ី មិនបានបញ្ឈប់យោធារុស្ស៊ីពីការរុលចូលតំបន់ Donetsk របស់អ៊ុយក្រែនបានឡើយ ។
អំឡុងដំណើរទៅកាន់តំបន់ Tuva របស់រុស្ស៊ី លោក Putinនិយាយថា កងកម្លាំងរុស្ស៊ី ដណ្តើមបានគ្រប់គ្រងទឹកដីរាប់គ.មក្រឡានៅតំបន់ Donbas ហើយកងកម្លាំងអ៊ុយក្រែននៅតំបន់ Kursk ត្រៀមខ្លួនទប់ទល់ឲ្យហើយទៅ ។
មេដឹកនាំរុស្ស៊ីរូបនេះ បានជួបជាមួយសិស្សសាលានៅទីក្រុង Kyzyl គឺជារដ្ឋធានីរបស់សាធារណរដ្ឋ Tuva ស្ថិតនៅតំបន់ភាគអាគ្នេយស៊ីបេរី ។
លោកបានថ្លែងបែបនេះ អំឡុងពេលបង្រៀនសិស្សនូវកម្មវិធីសិក្សាថ្មី “ជជែកពីរឿងសំខាន់” គឺជាកម្មវិធីមួយត្រូវបានបញ្ចូលទៅក្នុងកម្មវិធីសិក្សាសាលារៀនរុស្ស៊ី ក្រោយទីក្រុងម៉ូស្គូ បើកប្រិបត្តិការសឹកពិសេសរបស់ខ្លួននៅអ៊ុយក្រែន ។
គោលបំណងនៃកម្មវិធីសិក្សានេះ គឺដើម្បីឲ្យសិស្សស្គាល់ពីតម្លៃប្រពៃណី និងសីលធម៌របស់រុស្ស៊ី និងដើម្បីបណ្តុះស្មារតីស្នេហាជាតិរុស្ស៊ី ៕


