ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា គូប្រជែងរបស់រុស្ស៊ី អាចនឹងទៅរកការចរចា បន្ទាប់ពីបរាជ័យនៃការបង្កហេតុរបស់អ៊ុយក្រែន នៅក្នុងតំបន់ឃើស (Kursk) ។
យោងទៅតាមលោក ពូទីន ការបង្កហេតុរបស់អ៊ុយក្រែន ត្រូវបានបញ្ចប់ដោយការបរាជ័យ ហើយបន្ទាប់ពីពីនោះមក គូប្រជែងរបស់រុស្ស៊ី «នឹងមានបំណងប្រាថ្នាពិតប្រាកដ មិនមែនដោយពាក្យសម្តីទេ ប៉ុន្តែតាមពិត គឺការសម្រេចចិត្ត ទៅរកការចរចាដោយសន្តិវិធី និងដោះស្រាយបញ្ហាទាំងនេះ ដោយសន្តិវិធី»។
មេដឹកនាំរុស្ស៊ីរូបនេះ បាននិយាយក្នុងអំឡុងពេលជួបជាមួយសិស្សសាលា ក្នុងឱកាសនៃទិវាបើកបវេសនកាលថា«យើងមិនដែលបោះបង់បញ្ហានេះទេ»។
លោកប្រធានាធិបតី បានចង្អុលបង្ហាញថា៖«ខ្ញុំតែងតែនិយាយថា យើងចង់ដោះស្រាយបញ្ហាចម្រូងចម្រាសទាំងអស់ ដោយសន្តិភាព»។
លោកក៏ បានរំលឹកផងដែរថា៖«ដំណាក់កាលដ៏ក្តៅគគុក បានចាប់ផ្តើម នៅពេលដែលសត្រូវរបស់យើងបានបោះចោលកិច្ចព្រមព្រៀងទាំងអស់ ដែលទាក់ទងនឹងលទ្ធភាពនៃដំណោះស្រាយដោយសន្តិវិធី នៅ តបន់ដូនបាស (Donbass) ។