យោងតាមការអះអាងរបស់ក្រុមការពារជនស៊ីវិលប៉ាឡេស្ទីន បានឲ្យដឹងថា មនុស្សយ៉ាងហោច ៣នាក់ ត្រូវបានសម្លាប់ អំឡុងការវាយប្រហាររបស់អ៊ីស្រាអែលលើរថយន្តមួយគ្រឿងនៅទីក្រុងហ្កាហ្សានាថ្ងៃចន្ទនេះ ។
មនុស្សបានជួបជុំគ្នាននៅជុំវិញរថយន្តឆាបឆេះ នាំគ្នាពន្លត់ភ្លើង និងក្រុមជួយសង្រ្គោះ ព្យាយាមទាញសាកសពចេញពីរថយន្ត ។
គួរឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល បានចាប់ផ្តើមឡើង ក្រោយពេលក្រុមជីវពលហាម៉ាស់ សម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរ ២៥០នាក់ នៅក្នុងការវាយប្រហាររបស់ពួកគេលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ។
ចាប់តាំងពីពេលនោះមក ការវាយប្រហាររបស់អ៊ីស្រាអែល បានបំផ្លិចបំផ្លាញស្ទើទាំងស្រុងដែនដីបិទច្រកមានពលរដ្ឋរស់នៅ ២,៣លាននាក់មួយនេះ ។
ក្រសួងសុខាភិបាលហ្កាហ្សា និយាយថា ជនប៉ាឡេស្ទីនយ៉ាងហោច ៤០.៧៨៦នាក់ ត្រូវបានសម្លាប់ ហើយអ្នកជម្លៀសខ្លួនរស់នៅក្នុងស្ថានភាពដ៏អាក្រក់បំផុត ដោយខ្វះខាតទីជម្រក និងជួបវិបត្តិអត់ឃ្លាន ៕


