ភាគហ៊ុនរបស់អ៊ឺរ៉ុប បានធ្លាក់ចុះបន្តិច នៅថ្ងៃចន្ទ (ទី២ ខែកញ្ញា) ខណៈដែលបណ្ដាអ្នកវិនិយោគ បានត្រៀមខ្លួន សម្រាប់សប្តាហ៍ដែលនឹងមានទិន្នន័យជាច្រើន និងរង់ចាំសុន្ទរកថាពីមន្ត្រីធនាគារកណ្តាលអឺរ៉ុបមួយចំនួន ដោយបានតាមដានដានយ៉ាងយកចិត្តទុកដាក់ ចំពោះព័ត៌មាន អំពីទិសដៅគោលនយោបាយរបស់ធនាគារកណ្តាល នៅក្នុងសប្តាហ៍ខាងមុខនេះ។
សន្ទស្សន៍ផ្សារហ៊ុនអឺរ៉ុប STOXX 600 បានធ្លាក់ចុះ ០,២ភាគរយ គិតត្រឹមម៉ោង ៧:១២ ម៉ោងសកល បន្ទាប់ពីបានឡើងដល់កម្រិតខ្ពស់បំផុត ក្នុងប្រវត្តិសាស្ត្រ កាលពីសប្តាហ៍មុន ខណៈដែលអតិផរណា នៅក្នុងតំបន់អឺរ៉ូ បានធ្លាក់ចុះដល់ ២,២ភាគរយ នៅក្នុងខែសីហា ដែលជាធ្លាក់ចុះក្នុងល្បឿនដ៏យឺតបំផុត ចាប់តាំងពីខែកក្កដា ឆ្នាំ២០២១។
សម្រាប់ថ្ងៃនេះ វិនិយោគិននឹងតាមដានទិន្នន័យផលិតកម្ម សម្រាប់ខែសីហាពីប្រទេសអាល្លឺម៉ង់ អេស្ប៉ាញ និងតំបន់ចាយប្រាក់អឺរ៉ូ ដែលមានចំនួន ២០ប្រទេស នៅប្រហែលម៉ោង ៨:០០ ម៉ោងសកល ដើម្បីវាស់វែងពីភាពខ្លាំងរបស់សេដ្ឋកិច្ច ក្នុងតំបន់៕


