ការប៉ះទង្គិច និងការចាប់ខ្លួន នៅតែបន្តក្នុងប្រទេសអ៊ីស្រាអែល ទាមទារឱ្យដោះលែងចំណាប់ខ្មាំង

2024/09/03 04:33:17 pm        142

ការប៉ះទង្គិចគ្នា និងការចាប់ខ្លួនអ្នកតវ៉ានៅតែបន្តផ្ទុះឡើងក្នុងការតវ៉ានៅទីក្រុងហ្សេរុយសាឡឹម (Jerusalem) កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ នៅពេលពលរដ្ឋអ៊ីស្រាអែល ចេញតវ៉ាតាមផ្លូវនានាទាមទារឱ្យមានការដោះលែងចំណាប់ខ្មាំង ដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាសនៅដែនដីហ្កាហ្សា ដោយមានការលើកឡើងថាតើការតវ៉ាដ៏កក្រើកប្រទេសអ៊ីស្រាអែលធំបំផុតនៅពេលនេះអាចនឹងធ្វើឲ្យរង្គោះរង្គើរដល់អំណាចរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahuដែរឬទេ?។ 

នៅយប់ថ្ងៃចន្ទ ក្នុងទីក្រុង Tel Aviv ទីក្រុង Jerusalem និងទីក្រុងផ្សេងទៀត ពលរដ្ឋអ៊ីស្រាអែល នៅតែបានបន្តទាមទារឱ្យមានកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង និងបទឈប់បាញ់។ក្រុមបាតុករបានប្ដេជ្ញាថានឹងមិនឈប់សកម្មភាពតវ៉ាឡើយលុះត្រាតែមានការដោះលែងចំណាប់ខ្មាំង។

កងកម្លាំងនគរបាលបានប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា នៅខាងក្រៅគេដ្ឋានរបស់លោក Netanyahu ក្នុងទីក្រុង Jerusalem ដោយបានចាប់ខ្លួនមនុស្សជាច្រើននាក់។ 

ក្រុមបាតុករអ៊ីស្រាអែល បានចេញតវ៉ាតាមផ្លូវសម្រាប់ថ្ងៃទីពីរ ហើយសហជីពការងារដ៏ធំបំផុតបានធ្វើកូដកម្មទូទាំងប្រទេសមួយដើម្បីជំរុញរដ្ឋាភិបាលឱ្យឈានដល់កិច្ចព្រមព្រៀងប្រគល់ចំណាប់ខ្មាំងមកវិញ បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលរកឃើញសាកសពមនុស្ស ៦ នាក់ដែលត្រូវបានឃុំខ្លួននៅហ្កាហ្សាកាលពីចុងសប្ដាហ៍នេះ។ 

ការសង្គ្រោះនៅចុងសប្តាហ៍នៃចំណាប់ខ្មាំងទាំង៦នាក់ ដែលក្រុមអាជ្ញាធរបាននិយាយថា ត្រូវបានគេបាញ់សម្លាប់ក្នុងចន្លោះត្រឹមតែ ៤៨ទៅ៧២ម៉ោង មុនពេលត្រូវបានរកឃើញដោយកងកម្លាំងអ៊ីស្រាអែល បានបង្កឱ្យមានរលកភាពសោកសៅ និងការផ្ទុះកំហឹងនៅទូទាំងអ៊ីស្រាអែល ដោយបានជំរុញឱ្យមនុស្សយ៉ាងហោចណាស់កន្លះលាននាក់ចេញតវ៉ាតាមដងផ្លូវក្នុងទីក្រុង Jerusalem និង Tel Aviv កាលពីថ្ងៃអាទិត្យ។

ក្រុមសកម្មប្រយុទ្ធហាម៉ាស បានចាប់មនុស្ស២៥៣នាក់ជាចំណាប់ខ្មាំងនៅក្នុងការវាយប្រហារកាលពីថ្ងៃទី ៧ តុលាទូទាំងសហគមន៍អ៊ីស្រាអែលដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលនិងជនបរទេសចំនួន ១.២០០នាក់ ហើយបានបង្កឱ្យមានការវាយលុកតបតរបស់អ៊ីស្រាអែលឥតឈប់ឈរមកដល់បច្ចុប្បន្ន បំផ្លិចបំផ្លាញដែនដីហ្កាហ្សា និងបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៤០.៦០០នាក់ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm