សាលារៀនជាអ្នករៀបចំទាំងវិញ្ញាសា ការប្រឡង និងការកែ សម្រាប់ការប្រឡងសញ្ញាបត្រ​បឋមភូមិ

2024/09/03 07:55:22 pm        503

ការប្រឡងសញ្ញាបត្រ បឋមភូមិ សម្រាប់សិស្សថ្នាក់ទី៩ កំពុងប្រព្រឹត្តិទៅទូទាំងប្រទេស រយៈពេល​ពីរ​ថ្ងៃ គឺនៅថ្ងៃទី២ និងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២៤។ ការប្រឡងនេះ ជាការ​ទទួល​ខុស​ត្រូវ​ទាំងស្រុងរបស់សាលារៀននីមួយ ទាំងការតាក់តែងវិញ្ញាសា ការប្រឡង ក៏ដូចជាការធ្វើកំណែ បូកស្រង់ពិន្ទុ និងប្រកាសលទ្ធផល។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សាបឋមភូមិ ជាការប្រឡងបញ្ចប់ថ្នាកអនុវិទ្យាល័យ ចូលទៅថ្នាក់វិទ្យាល័យ។ ការ​ប្រឡង​នៅ​ឆ្នាំនេះ គឺមានបេក្ខជនចូលរួមសរុប ២០១ ៧១២នាក់ ក្នុងនោះមានស្ត្រីចំនួន ១០៧ ៨០៦ នាក់។ លោកស្រីបន្ថែមថា ក្រសួងអប់រំ បានផ្ដល់ភារកិច្ចទាំងស្រុងជូនចំពោះសាលារៀន ក្នុង​ការរៀបចំទាំងការតាក់តែងវិញ្ញាសា ដំណើរការប្រឡង ក៏ដូចជាដំណើរការកំណែ បូកស្រង់ពិន្ទុ និង​ការប្រកាសលទ្ធផល។

លោកគ្រូ ឆយ ណារ៉ាត នាយករងវិទ្យាល័យបាក់ទូកសម្រាប់វិទ្យាល័យ បាក់ទូក ក្នុងនាមជា​សាលា​មួយ​ដែលទទួលបន្ទុក ទទួលខុសត្រូវរៀបចំការប្រឡងសម្រាប់សិស្សរបស់ខ្លួន បាន​លើក​ឡើង​ថា សាលាមានការរៀបចំដោយគោរពតាមនីតិវិធីច្បាស់លាស់។ ភាពច្បាស់លាស់ គឺអនុវត្ត​គ្រប់​ដំណាក់កាលដើម្បីធានាបានភាពសុក្រឹត្យ តម្លាភាព ចេះគឺជាប់សម្រាប់គ្រប់បេក្ខជន។ លោក​បន្តថា សម្រាប់ការប្រឡងទាំងពីរថ្ងៃនេះ សាលា គឺមានការចូលរួមពីសមត្ថកិច្ច ក្រុមយុវជន លោក​គ្រូ អ្នកគ្រូ ត្រួតពិនិត្យទាំងនៅច្រកចូល និងនៅក្នុងបន្ទប់ប្រឡង។ ការត្រួតពិនិត្យ ដើម្បី​ដក​ហូត​រាល់​សំណៅ​ឯកសារ ទូរស័ព្ទដៃ និងគ្រឿងអេឡិចត្រូនិកទាំងអស់។

ចំណែកបេក្ខជនប្រឡង មើលឃើញថា សាលារៀបចំការប្រឡងបានល្អ។ ពួក​គេគាំទ្រ​នូវ​វិធានការ​ដែល​បាន​ដាក់ចេញក្នុងថ្ងៃប្រឡង ដែលធានាថាសិស្ស​គឺ​ប្រឡង​ដោយ​ពឹង​លើ​សមត្ថភាព​ផ្ទាល់​ខ្លួន​ដើម្បី​ជាប់​។

សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់​ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​បឋម​ភូមិ រយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី ២ និងថ្ងៃទី ៣ ខែកញ្ញា។ ការប្រឡង គឺមាន ១១ មុខវិជ្ជា៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        166
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        86
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        198

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm