សារព័ត៌មានរដ្ឋចិនរាយការណ៍ថា រថយន្តក្រុងរបស់សាលាមួយ បានបើកបុកហ្វូងមនុស្ស ដោយបានបណ្ដាលឲ្យមានអ្នកស្លាប់យ៉ាងតិច ១១នាក់ ក្នុងនោះរួមទាំងសិស្ស ៥នាក់ នៅក្នុងខេត្ត Shandong ប្រទេសចិនផងដែរ។ ចំណែកមនុស្សជាច្រើននាក់ទៀត បានរងរបួស ក្នុងនោះមានម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ឡានក្រុងនេះ ទំនងជាបានបុកសិស្ស និងឪពុកម្តាយរបស់សិស្ស ខណៈដែលពួកគេកំពុងឈរនៅខាងក្រៅទ្វារសាលារៀនក្នុងទីក្រុង Tai'an៕

