ខេត្តកំពង់ចាម ចាប់ផ្តើមផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់កុមារអាយុ៦ឆ្នាំដល់ក្រោម១២ឆ្នាំ

2021/09/18 12:48:36 pm        468

កំពង់ចាម៖ ខេត្តកំពង់ចាម ចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ថ្ងៃដំបូងដល់កុមារអាយុ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ សរុបជាង១១ម៉ឺននាក់ ដោយបែងចែកទៅមណ្ឌលចាក់វ៉ាក់សាំងក្រុងស្រុកទាំង១០ សរុប៣១ក្រុម ស្មើ២៨ទីតាំង ទូទាំងខេត្ត ។

នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១,ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញបើកដំណើរចាក់វ៉ាក់សាំងការពារជមងឺកូវីដ១៩ ដល់កុមារអាយុ៦ឆ្នាំដល់ក្រោម១២ឆ្នាំ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លើកឡើងថា ការអនុវត្តកិច្ចការនេះ​តាម​អនុសាស្រ្ត​របស់​សម្តេចតេជោ។ កន្លងមកខេត្តកំពង់ចាម បានទទួលវ៉ាក់សាំងចាក់ជូនមន្រ្តីរាជ​ការ​ជួរមុខ​ចំនួន៣ដូលរួចរាល់ ប្រជាពលរដ្ឋចូលរួមចាក់ពលរដ្ឋដោយស្ម័គ្រចិត្តបានចំនួន២ដូស និងកុមារ​អាយុ១២ឆ្នាំដល់ក្រោមអាយុ១៨ឆ្នាំ បានចាក់ដូសទី២ មួយចំនួនធំ ដែលសរុប​ជារួមប្រមាណ​ជាង៩០% នៃចំនួនប្រជាពលរដ្ឋសរុប។

ឯកឧត្តមបន្តថា ការផ្តល់វ៉ាក់សាំងជាបន្តបន្ទាប់នេះ គឺនឹងធ្វើប្រជាពលរដ្ឋមានភាពកក់​ក្តៅក្នុងការ​រស់នៅ បង្កើតភាពស៊ាំនៅក្នុងសង្គម និងអាចបើកឲ្យដំណើរការបង្រៀន និងដល់សិស្សានុសិស្ស ដែលការបើកឲ្យដំណើរសាលារៀននៅពេលនេះ អាចកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ មាននិរន្តរភាពបើកឲ្យដំណើរជាបន្តបន្ទាប់ជៀសវាងបើកសាលារៀនហើយ បែរជាមានករណីបិទទៅវិញ។

ដោយឡែក កុមារដែលមានអាយុ៦ឆ្នាំ ដល់ក្រោមអាយុ១២ឆ្នាំ បានបង្ហាញរីករាយដោយ​មិនភ័យ​ខ្លាច គឺរីករាយនឹងទទួលវ៉ាក់សាំង ព្រោះពួកគេគិតថាជារនាំងមួយ​ដើម្បីប្រឆាំង​ទប់ស្កាត់ជម្ងឺកូវីដ ហើយទោះបីទទួលវ៉ាក់សាំងរួចក៏ដោយពួកគេមិនធ្វេសប្រហេសឡើយ គឺបន្តអនុវត្តនូវវិធាន​សុខាភិបាល បីកុំ និងបីការពារ ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am