គោព្រៃកម្ពុជា ចាប់ផ្ដើមហាត់លើទឹកដីស្រីលង្កា មុនការប្រកួតជម្រុះ AFC Asian Cup នាថ្ងៃព្រហស្បតិ៍

2024/09/03 08:59:43 pm        271

បន្ទាប់ពីធ្វើដំណើរដល់ទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា កាលពីយប់រំលងអធ្រាត្យឈាន​ចូលថ្ងៃ​ទី០២ ខែកញ្ញាកន្លងទៅ នៅល្ងាចថ្ងៃដដែល ក្រុមជម្រើសជាតិកម្ពុជា ក៏បាន​ចាប់ផ្ដើម​ការ​ហ្វឹកហាត់​របស់ខ្លួន ដើម្បីត្រៀមជួបក្រុមម្ចាស់ផ្ទះស្រីលង្កា ក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup Saudi Arabia 2027 នាល្ងាចថ្ងៃទី០៥ ខែកញ្ញាខាងមុខ នៅកីឡដ្ឋាន Racecourse International។

ទន្ទឹមជាមួយការត្រៀមខ្លួនប្រកួតជម្រុះពានរង្វាន់ប្រចាំទ្វីបនេះ បានធ្វើឲ្យអ្នកគាំទ្រមាន​ការចាប់​អារម្មណ៍ ក៏ដូចជារង់ចាំអ៊ុតមើលការប្រកួតទាំងអស់គ្នា រវាងក្រុមកម្ពុជា និងស្រីលង្កា ដែលមាន​ការកោះហៅកីឡាករថ្មីៗមកជួយក្រុមរៀងៗខ្លួន ពិសេសក្រុមជម្រើសជាតិស្រីលង្កា ដែលបានកោះហៅកីឡាករកូនកាត់ និងកំពុងប្រកបអាជីពនៅអឺរ៉ុបប្រមាណ ១២នាក់មកជួយក្រុម ស្របពេលលោក Felix Dalmas ក៏បានផ្ដល់ឱកាសដល់កីឡាករចូលសញ្ជាតិ ៣រូប និងកីឡាករកូនកាត់ខ្លួនមកជួយក្រុមគោព្រៃកម្ពុជាផងដែរ ។

មុនការប្រកួតមកដល់ កីឡាករកម្ពុជា បានលើកឡើងស្រដៀងៗគ្នា ចំពោះការត្រៀមខ្លួនលើកនេះ គឺមានភាពល្អប្រសើរច្រើន ទោះបីការប្រមូលផ្ដុំមានរយៈពេលខ្លី តែផ្អែកលើគុណភាពកីឡាករម្នាក់ៗ គឺមានភាពល្អប្រសើរជាងមុន បន្ទាប់ពីការចាប់ផ្ដើមនៃលីគកំពូលកម្ពុជា រដូវកាលថ្មី ។ ម្យ៉ាងដោយមានកម្លាំងថ្មី នៃកីឡាករចូលសញ្ជាតិជួយផង នឹងធ្វើឲ្យតំបន់ការពារកម្ពុជាកាន់តែរឹងមាំ ទោះបីត្រូវប្រឈមជាមួយក្រុម ដែលប្រជុំដោយកីឡាករកូនកាត់ និងមានបទពិសោធន៍លេងនៅលីគអឺរ៉ុប ដូចជាស្រីលង្កាក៏ដោយ ។

គួរដឹងថា ក្រោយធ្វើការប្រកួតជើងទី១ ជាមួយក្រុមម្ចាស់ផ្ទះស្រីលង្កា នាល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវត្រឡប់មកមាតុភូមិវិញ ដើម្បីបើកទ្វារពហុកីឡដ្ឋានជាតិ ស្វាគមន៍ក្រុមជម្រើសជាតិស្រីលង្កាវិញម្ដង នាថ្ងៃទី១០ ខែកញ្ញាខាងមុខ ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងទៅវគ្គបន្ដ នៃពានរង្វាន់ AFC Asian Cup Saudi Arabia 2027 ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        75
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        328
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        410

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm