យុទ្ធនាការ Fit For Hope 2024 បំផុសការយល់ដឹងដល់ស្រ្តីពីជំងឺមហារីកសុដន់

2024/09/03 09:11:44 pm        202

យុទ្ធនាការ Fit For Hope 2024 ដែលជាយុទ្ធនាការលើកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ ត្រូវបានប្រកាសបើកជាផ្លូវការក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៤ នៅរៀបចំធ្វើនៅសណ្ឋាការសូហ្វីតែលភ្នំពេញ ។

ជំងឺមហារីកសុដន់មានអត្រាតួលេខឈរនៅលំដាប់ខ្ពស់ជាងគេនៅតាមមន្ទីរពេទ្យក្នុងចំណោមជំងឺមិនឆ្លងទាំងអស់។ ដោយមើលឃើញពីហានីភ័យខ្ពស់ចំពោះសុខភាពស្រ្តី និងក្មេងស្រី នៅក្នុងប្រទេសកម្ពុជា ទើបមានការរៀបចំនូវយុទ្ធនាការលើកកម្ពស់ការយល់ដឹងដល់ស្រ្តីពីជំងឺមហារីកសុដន់ ដែលមានឈ្មោះថា Fit For Hope 2024 រៀបចំដោយវិស័យឯកជន ដែលមានកិច្ចគាំទ្រពី ក្រសួងកិច្ចការនារី និងស្ថាប័នរដ្ឋដទៃទៀត។

លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានកោតសរសើរដល់កិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងក្រសួងពាក់ព័ន្ធ ក្នុងការបំផុសគំនិតបង្កើតឱ្យមានយុទ្ធនាការនេះឡើង ដែលរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹងដល់ស្រ្តី និងក្មេងស្រី អំពីសុខភាពសាធារណៈ ព្រមទាំងបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចបាននូវការអនុវត្តយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលធនមនុស្ស ដែលផ្ដោតលើកត្តា ការអប់រំ យេនឌ័រ សុខភាពសាធារណៈ និងការលើកកម្ពស់អាហារូបត្ថម្ភ ជួយកាត់បន្ថយអត្រាមរណនៃសុខភាពមាតា និងទារក។  

បន្ថែមពីលើនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានមានប្រសាសន៍អំពាវនាវដល់គ្រប់ក្រសួងស្ថាប័នរដ្ឋ និងឯកជន ក្នុងការចូលរួមលើកកម្ពស់សុខភាពសាធារណៈដើម្បីកាត់បន្ថយហានីភ័យខ្ពស់នៃជំងឺមហារីកសុដន់ និងមហារីកមាត់ស្បូន ព្រមទាំងលើកទឹកចិត្តដល់ស្រ្តី និងក្មេងស្រី នៅតាមសហគមន៍ កុំមានការខ្មាសអៀន និងត្រូវទៅពិនិត្យសុខភាពស្រ្តីឱ្យបានទៀងទាត់នៅមន្ទីរពេទ្យដែលនៅជិតបំផុត។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិតក៏បានបញ្ជាក់ថា ក្រៅពីមន្ទីរពេទ្យរដ្ឋមួយចំនួន រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចយកមន្ទីរពេទ្យហ្លួងម៉ែ ជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីកថ្នាក់ជាតិ ដែលបើកដំណើរចាប់ពីកញ្ញាឆ្នាំ ២០២៤ នេះ លើការពិគ្រោះជំងឺមហារីក។ ចំណែកការព្យាបាល អាចនឹងផ្ដល់សេវាជូននាចុងឆ្នាំ២០២៤ ឬដើមឆ្នាំ ២០២៥ ។ សូមបញ្ជាក់ថា នេះជាគំនិតផ្ដួចផ្ដើមដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ទាល់ ហើយក៏មានការយល់ព្រមពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាផងដែរ។ 

យុទ្ធនាការ Fit For Hope 2024 នឹងប្រព្រឹត្តទៅនាថ្ងៃទី ១១ ១២ និង១៣ ខែតុលា ខាងមុខនេះ ដែលបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ទាំងអស់អាចចូលរួមពិគ្រោះ និងពិនិត្យស្វែងរកជំងឺមហារីកសុដន់ជាមួយគ្រូពេទ្យឯកទេស ដោយមិនគិតថ្លៃ នៅទីតាំងចំនួន ៣ កន្លែង គឺ នៅផ្សារទំនើបអ៊ីអន១ , The Factory Phnom Penh និងនៅបរិវេណខាងមុខវត្តបុទុមវត្តី៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm