ព្រះខ័នរាជស្វាយរៀង U18 និងគោព្រៃភូមិស្វាយធំ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ស្វាយរៀងស៊ុបភើខាប់ ២០២៤

2024/09/03 09:31:08 pm        636

ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងអាយុក្រោម១៨ឆ្នាំ បានយកឈ្នះក្រុម United SEZ ៨ទល់នឹង២ ចុងសប្ដាហ៍កន្លងទៅនៅទីលានបាល់ទាត់វិទ្យាល័យស្វាយរំពារឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស្វាយរៀងស៊ុបភើខាប់២០២៤។

ក្រុមយុវជនព្រះខ័នរាជស្វាយរៀង បើកការនាំមុខគូប្រកួត United SEZ នៅនាទី៧ ដោយគ្រាប់បាល់កីឡាករ សុខ ស៊ីណេ។ ៥នាទីបន្ទាប់កីឡាករម្ចាស់អាវលេខ២២ អ៊ុន ចន្ថា បន្ថែមគ្រាប់ទី២ឱ្យក្រុម។

ក្នុងវគ្គទី២ ដំណើរការប្រកួតបាន១០នាទីកីឡាករម្ចាស់អាវលេខ១១ នៅ សុភក្ត្រា រកបានពីរគ្រាប់ផ្ទួនៗឱ្យព្រះខ័នរាជស្វាយរៀងនាំមុខ៤ទល់០។ នាទី៥៧ កីឡាករ សុខ ស៊ីណេ ធ្វើបានសម្រេចគ្រាប់ទី២របស់ខ្លួន និងគ្រាប់ទី៥ឱ្យក្រុម។ ទោះយ៉ាងនេះក្ដីយុវជនព្រះខ័នរាជមិនបន្ធួរដៃនោះទេ ពោលរកបានបីគ្រាប់បន្ថែមទៀតដោយកីឡាករ ពៅ វណ្ណដា នាទីទី៦៥ ជៀវ សំផារិទ្ធនាទីទី៨០ និងកីឡាករសុខ ស៊ីណេនាទីទី៨៧។ ប៉ុន្តែមុនចប់ការប្រកួត United SEZ វាយបកបានពីរគ្រាប់វិញដោយកីឡាករ ភឹន ចាន់វិសុទ្ធនាទីទី៩០បូក១ និង៩០បូក៤។

ក្រោយការប្រកួត លោក ម៉ី សុផាត គ្រូបង្វឹកអាយុក្រោម១៨ឆ្នាំព្រះខ័នរាជស្វាយរៀង បានបញ្ជាក់ថាគ្រប់ការប្រកួតក្រុមត្រៀមខ្លួនបានល្អ ហើយចំពោះមុខត្រូវព្យាយាមឱ្យក្រុមឡើងវគ្គផ្តាច់ព្រ័ត្រ។ លោកបន្តថា ស្វាយរៀងស៊ុបភើខាប់ពិតជាមានសារៈសំខាន់សម្រាប់យុវជន។

ថ្ងៃជាមួយគ្នានោះដែរ ក្រុមបាល់ទាត់គោព្រៃភូមិស្វាយធំវាយបកតាមស្មើ និងឈ្នះសសយកស្រុករមាសហែកដោយបាល់កាត់សេចក្តី១១ម៉ែត្រ ហើយកក់កៅអីវគ្គ៤ក្រុមចុងក្រោយដែរ។

លេងបាន៧នាទី កីឡាករម្ចាស់អាវលេខ៧ សៅ អ៊ុក ទាត់បញ្ចូលទីឱ្យសសយករមាសហែកនាំមុខ មុនពេលកីឡាករ វ៉ា គឹង បន្ថែមគ្រាប់ទី២នៅនាទីទី៩។ នាទីទី៣៩ កីឡាករសៅ អ៊ុក ទាត់បញ្ចូលទីគ្រាប់ទី៣ឱ្យរមាសហែក។ ប៉ុន្តែ៣នាទីមុនចប់វគ្គទី១ គោព្រៃភូមិស្វាយធំ វាយបកបានមួយគ្រាប់វិញដោយកីឡាកររិទ្ធ តុលា។

ក្នុងវគ្គទី២ដែលមានភ្លៀងធ្លាក់ គោព្រៃភូមិស្វាយធំ បន្តរកបានពីរគ្រាប់បន្ថែម ធ្វើបានសម្រេចដោយកីឡាករ សាយ ពុធទ្រា នាទីទី៥៧ និងហៀប ឧត្តម នាទីទី៦៧។ នាទីដែលសេសសល់គ្មានគ្រាប់បាល់កើតឡើងទេ។ ចប់ការប្រកួតក្រុមទាំងពីរស្មើគ្នា ៣ទល់៣។

ដើម្បីសម្រេចថាក្រុមមួយណាឡើងទៅវគ្គបន្ត ការទាត់បាល់កាត់សេចក្តី១១ម៉ែត្រត្រូវធ្វើឡើង ហើយគោព្រៃភូមិស្វាយធំក៏បានយកឈ្នះ ៤ទល់នឹង៣។

វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ក្រុមយុវជនព្រះខ័នរាជស្វាយរៀងអាយុក្រោម១៨ឆ្នាំ ប្រកួតជាមួយគោព្រៃភូមិស្វាយធំ៕



អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm