ក្រុមសីដក់កម្ពុជា ឈ្នះមេដាយ ២គ្រឿង ក្នុងថ្ងៃដំបូង នៃការប្រកួតកម្រិតពិភពលោក នៅថៃ

2024/09/03 09:58:32 pm        787

ក្រុមកីឡាសីដក់ និងឈិនឡូនកម្ពុជា បានឈ្នះមេដាយ ២គ្រឿង នៅថ្ងៃដំបូង នៃការប្រកួត​កម្រិត​ពិភពលោក ISTAF World Sepaktakraw Championship, 37th Thai King’s Cup 2024 នៅ​ប្រទេសថៃ កាលពីថ្ងៃទី០១ ខែកញ្ញាកន្លងទៅ រួមមានមេដាយប្រាក់ ១ និងសំរឹទ្ធ ១ ខណៈ​អត្តពលិកកម្ពុជា នៅសល់ការប្រកួត ៥វិញ្ញាសាទៀត រហូតដល់ថ្ងៃទី០៨ ខែកញ្ញាខាងមុខ ។

សម្រាប់មេដាយប្រាក់ ក្នុងព្រឹត្តិការណ៍អន្ដរជាតិនេះ ដណ្ដើមបានលើវិញ្ញាសាសីកន្ដ្រកផ្នែកបុរស ដែល​រកបាន ៥៣០ពិន្ទុ ដើម្បីឡើងទៅវគ្គ ៤ក្រុមចុងក្រោយ ដោយយបន្ដធ្វើបាន ៥៤០ពិន្ទុ ។ លទ្ធផល​នេះ នាំឲ្យក្រុមកម្ពុជា ទទួលបានត្រឹមមេដាយប្រាក់ គ្រាដែលមេដាយមាស បានទៅ​ម្ចាស់​ផ្ទះថៃ និងមេដាយសំរឹទ្ទស្ទួន បានទៅវៀតណាម និងព្រុយណេ ។

ចំណែក​មេដាយសំរឹទ្ធវិញ ដណ្ដើមបានលើវិញ្ញាសាសីកន្ដ្រកផ្នែកនារី ។ ការប្រកួតនេះដែរ ក្រុម​កីឡា​ការិនីកម្ពុជា រកបាន ៣៧០ពិន្ទុពីការប្រកួតដំបូង តែសោកស្ដាយនៅវគ្គ ៤ក្រុមចុងក្រោយ កម្ពុជារកបានត្រឹម ៣៦០ពិន្ទុ នាំឲ្យក្រុមសីដក់កម្ពុជា ទទួលបានត្រឹមមេដាយសំរឹទ្ធប៉ុណ្ណោះ ។

គួរ​ដឹងថា ព្រឹត្តិការណ៍អន្ដរជាតិ ដែលមានរយៈពេល ៨ថ្ងៃនេះ មានអត្តពលិកមកពី ៨ប្រទេស​ចូលរួម រួមមានក្រុមម្ចាស់ផ្ទះថៃ មីយ៉ាន់ម៉ា វៀតណាម ឡាវ ចិន ឥណ្ឌា ជប៉ុន និងកម្ពុជា ។ ក្នុងនោះកម្ពុជា បានបញ្ជូនប្រតិភូ និងអត្តពលិកសរុប ២៩នាក់ចូលរួមប្រកួតលើ ៧វិញ្ញាសា រួមមាន​វិញ្ញាសាក្រុមបុរស និងក្រុមនារី ៣នាក់ ទល់ ៣នាក់, ផ្នែកបុរស-នារី ៤នាក់ ទល់ ៤នាក់, វិញ្ញាសាសីកន្ដ្រក់ផ្នែកបុរស និងផ្នែកនារី និងវិញ្ញាសា ៤នាក់ ទល់ ៤នាក់ចម្រុះ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        67
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        267
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        325

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm