មន្ត្រី​ធនធានទឹក​ធ្វើ​យុទ្ធនា​ការ​បូមទឹក​បញ្ចូល​អាង​ស្តុក​ ដើម្បី​ត្រៀម​សង្គ្រោះ​ស្រូវ​រដូវប្រាំង​

2021/04/27 09:59:58 am        26

​ក្រចេះ៖ មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ខេត្តក្រចេះ កំពុងតែ​បង្កើន​សកម្មភាព​បូម​ទឹក​បញ្ចូល​អាង​ស្តុក ដើម្បីជា​ប្រយោជន៍​ឱ្យ​ពលរដ្ឋ​បង្កបង្កើនផល​ស្រូវប្រាំង និង​ដំណាំ​ផ្សេងទៀត ក្នុង​រដូវប្រាំង ព្រោះ​ឆ្នាំនេះទឹក មិន បាន​ជន់​លិច ចំណែក​របប​ទឹកភ្លៀង ក៏​មាន​តិចតួច​។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កញ្ញា នេះ កម្ពស់​ទឹកទន្លេ​មេគង្គ នៅ​ស្ថានីយ​ជល​សាស្ត្រ​ក្រចេះ គឺ​ត្រឹម ១៤.៦៣​ម៉ែត្រ​ប៉ុណ្ណោះ​។ ហើយ​ក្នុង​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​២៣–២៤ ខែកញ្ញា​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម ដឹកនាំ​ដោយ​ឯកឧត្តម យិន កូ​លេនីន អនុរដ្ឋលេខាធិការ សហការ​ជាមួយ​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ខេត្តក្រចេះ ព្រមទាំង​អាជ្ញាធរ​ដែនដី បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹក និង​ទីតាំង​ដើម្បី​ដាក់​ម៉ាស៊ីន​បូមទឹក​។

​លោក ហេង រ​ត្ន័​ម៉ូ​នី​ដា ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ខេត្ត​ក្រចេះ បានឱ្យដឹង​ថា ផល​ប៉ះពាល់​មាន​ក្រុង​១ និង​បី​ស្រុក គឺ​ក្រុង​ក្រចេះ ស្រុក​ចិត្រ​បុរី ស្រុក​ឆ្លូង និង​ព្រែក​ប្រសព្វ​។ ក្នុងនោះ មន្ទីរបាន​នឹង​កំពុង​ដាក់​ម៉ាស៊ីន​អន្តរាគមន៍ ចំនួន​០៥​កន្លែង ដោយ​កន្លែង​ទី​០១ គឺ​នៅ​ទំនប់​បឹង​រំ​លាច សង្កាត់​រកា​កណ្ដាល ក្រុង​ក្រចេះ ទី​០២ គឺ​ដា​ក់​នៅ​ឃុំ​ពង្រ ស្រុក​ឆ្លូង ទី​០៣ នៅ​ឃុំ​ខ្សាច់​អណ្ដែត ទី​០៤ ដាក់​នៅ​ឃុំ​ដំរី​ផុង និង​កន្លែង​ទី​០៥ គ្រោង​ដាក់​នៅ​ទំនប់​ស្រែ​អណ្ដូង ឃុំ​ចំបក់​។

ដោយឡែក ឃុំ​សោ​ប និង ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ពុំមាន​ផលប៉ះពាល់​អ្វី​ឡើយ ដោយសារ​ក្រសួង ក៏ដូចជា​មន្ទីរ​ធនធាន ទឹក​ខេត្ត បាន​សាងសង់​ទំនប់​ដ៏​ធំ​មួយ​គឺ ទំនប់​គោក​ម្លូរ​រលំ​ភ្នៅ ដែល​បរិមាណ​ទឹក​មាន​ជាង​១០​លាន​ម៉ែត្រ ត្រីគុណ ហើយ​ជា​ប្រភពទឹក​រស់ ដែល​អាច​បម្រើការ​ស្រោចស្រព​បាន ពុំមាន​ការ​ព្រួយបារម្ភ​អ្វី​ឡើយ​។​

​លោក​បាន​ឱ្យដឹងទៀតថា ឆ្នាំនេះ ទឹក​មិនបាន​ជន់​លិច​ចូល​អាង​ស្តុក ទំនប់​ព្រែក ស្ទឹង បឹងបួរ​នោះ ទេ ធ្វើឱ្យ​កសិករ កំពុងតែ​ប្រឈម​នឹង​បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់​បង្កបង្កើនផល នៅ​រដូវប្រាំង​ឆ្នាំនេះ​។ តែ​ទោះ ជា​យ៉ាងណាក៏ដោយ អាជ្ញាធរខេត្ត កំពុងតែ​រក​លទ្ធភាព​ជួយសង្គ្រោះ​។ ហើយ​ទន្ទឹមនឹង​ពេល​ប្រឈម​បញ្ហា កង្វះ​ទឹក​នេះ កសិករ គួរតែ​ផ្លាស់ប្តូរ​គ្រាប់ពូជ ពី​ស្រូវ មក​ដំណាំ​វិញ ដែល​ប្រើប្រាស់​ទឹក​តិច​៕ អត្ថបទ​៖ សេង ម័​រ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm