កុមារអាយុពី០៦ឆ្នាំដល់ក្រោម១២ឆ្នាំជិត៧ម៉ឺននាក់ នៅកំពង់ឆ្នាំង កំពុងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩​

2021/09/18 08:17:26 pm        535

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ គឺជាថ្ងៃដំបូងនៃយុទ្ធនាការចាក់វ៉ាក់សាំង ជូនដល់កុមារអាយុចាប់ពី០៦ឆ្នាំដល់ក្រោម១២ឆ្នាំ ជិត៧ម៉ឺននាក់នៅក្នុងខេត្តកំពង់ឆ្នាំង។ ក្នុងនោះរដ្ឋបាលខេត្តបានកំណត់មណ្ឌលចាក់វ៉ាក់សាំងចំនួន៣៦គោលដៅក្នុងខេត្ត ដើម្បីបង្ករភាពងាយស្រួលដល់អាណាព្យាបាលទាំងអស់យកកូនក្មួយ និងចៅៗ​មកចាក់ថ្នាំ​បង្ការ​មុន​បើកឲ្យចូលរៀនសំរាប់សាលាបឋមសិក្សានៅទូទាំងខេត្ត។

ក្នុងព្រឹកនេះ ក៏មានវត្តមានលោកជំទាវ ជូរ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមនិងក្រុមការងារបានអញ្ជើញចុះពិនិត្យ​មណ្ឌល​ចាក់វ៉ាក់សាំង​នៅមន្ទីរពេទ្យបង្អែកខេត្តផងដែរ។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត បានថ្លែងថា ក្នុងឱកាសបើកយុទ្ធនាការ​ចាក់ថ្នាំ​បង្ការជំងឺកូវីដ១៩ សម្រាប់កុមារអាយុចាប់ពី០៦ឆ្នាំដល់ក្រោម១២ឆ្នាំ​នៅក្នុងខេត្តកំពង់ឆ្នាំង​ នាថ្ងៃនេះ គឺបងប្អូនប្រជាពលរដ្ឋជាអាណាព្យាបាលកុមារទាំងអស់ បាន​​​នាំកូនចៅក្មួយមកចាក់យ៉ាង​ច្រើន​កុះករនៅតាមមណ្ឌលចាក់វ៉ាក់សាំងទូទាំង៣៦ទីតាំងក្នុងខេត្ត ។

សកម្មភាពនេះ បង្ហាញ​ឲ្យ​ឃើញថា បងប្អូនប្រជាពលរដ្ឋមានទំនុកចិត្ត និងជឿជាក់យ៉ាងខ្លាំង​មក​លើគោល​នយោបាយដឹកនាំ​របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​កំណត់​យកចាក់វ៉ាក់សាំងជាយុទ្ធសាស្ត្រ​សំរាប់យកឈ្នះលើ​ជំងឺ​ដ៏កាចសាហាវមួយនេះ និងឈាន​ទៅបើកសាលាបឋមសិក្សាទាំងអស់ជូនកុមារបឋមសិក្សាបានចូលរៀនជាធម្មតាឡើងវិញ ក៏ដូចជាបើកគ្រឹះស្ថានសិក្សារដ្ឋ ​និងឯកជនទាំងអស់ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ថា នៅក្នុងខេត្តកំពង់ឆ្នាំង មានកុមារអាយុចាប់ពី០៦ឆ្នាំ​ដល់​ក្រោម១២ឆ្នាំ​ មានប្រមាណជិត៧ម៉ឺននាក់ ហើយនៅមណ្ឌលចាក់វ៉ាក់សាំង​នៃមន្ទីរ​ពេទ្យ​បង្អែកខេត្ត ស្ថិតក្នុងក្រុងកំពង់ឆ្នាំងមានកុមារអាយុពី០៦ ដល់ក្រោម១២ឆ្នាំ​ មកចាក់នៅព្រឹកនេះ មានប្រមាណ​ជិត៣០០នាក់ ។

ការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ជូនកុមារ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់​ដល់​សុខុមាលភាព​កុមារ និងការបន្តការសិក្សារបស់ពួកគាត់ ដូចនេះ មាតាបីតា អាណាព្យាបាល​កុមារគ្រប់រូប ប្រធានមណ្ឌលកុមារកំព្រា ប្រធានអង្គការទាំងអស់ក្នុងខេត្ត សូមចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារទាំងអស់​អោយបានគ្រប់ៗគ្នា ។សកម្មភាពនេះ ជាចំណែកមួយយ៉ាងសំខាន់បំផុត ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍នៅខេត្តកំពង់ឆ្នាំងយើង៕

អត្ថបទ ៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm