ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ អាមេរិក ខកខានមិនបានបណ្តុះបណ្តាលអ្នកបើកយន្តហោះ F-16s របស់អ៊ុយក្រែន

2024/09/03 10:10:33 pm        149

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុងវ៉ាស៊ីនតោន លោក Anatoly Antonov បាននិយាយថា គ្រូបណ្តុះ       បណ្តាលរបស់សហរដ្ឋអាមេរិក ខកខានមិនបានបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែនលើយន្តហោះចម្បាំង F-16 នោះ ដោយបានធ្វើការអត្ថាធិប្បាយអំពីការធ្លាក់យន្តហោះចម្បាំងដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ នៅអ៊ុយក្រែន។

លោក Antonov បានសើចចំអកពីអ្វីដែលអាចជាការបាញ់ទម្លាក់យន្តហោះចម្បាំងប្រភេទនេះលើកដំបូងគេ ដែលត្រូវបានបញ្ជូនទៅទីក្រុងគីវ ជាមួយនឹងប្រព័ន្ធមីស៊ីល Patriot ដែលផ្តល់ដោយសហរដ្ឋអាមេរិក។ 

បេសកជនរុស្ស៊ីរូបនេះ បាននិយាយនៅក្នុងការអត្ថាធិប្បាយលើបណ្តាញ Telegram របស់បេសកកម្មការទូតរុស្ស៊ីថា៖«គ្រូបណ្តុះបណ្តាលក្នុងស្រុក បានបរាជ័យក្នុងការបណ្តុះបណ្តាលជនជាតិអ៊ុយក្រែន។ ខ្ញុំអាចស្រមៃមើលថាតើពួកគេនឹងស្រែកដោយរបៀបណា ប្រសិនបើមានសេចក្តីរាយការណ៍មកថា យន្តហោះអកុសលនោះ ត្រូវបានទាហានរបស់យើងបាញ់ទម្លាក់» ។

មុននេះ អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបញ្ជាក់ពីការបាត់បង់យន្តហោះចម្បាំង F-16 ដោយមិន     ផ្តល់ព័ត៌មានលម្អិតអំពីឧបទ្ទវហេតុនេះ រួមទាំងទាក់ទងនឹងកន្លែងដែលវាបានកើតឡើង។ យោងតាមកងទ័ពអាកាសអ៊ុយក្រែន យន្តហោះនោះ បានធ្លាក់។  សមាជិកសភាអ៊ុយក្រែន លោកស្រី Maryana Bezuglaya បានសន្មត់ថា យន្តហោះចម្បាំងនេះ ត្រូវបានបាញ់ទម្លាក់ ដោយចៃដន្យ ជាមួយនឹងមីស៊ីលបាញ់ពីដីទៅអាកាស Patriot ខណៈដែលលោកស្រី បានស្តីបន្ទោសបញ្ជាការកងទ័ពថា បានព្យាយាមលាក់បាំងឧប្បត្តិហេតុនេះ។ មេបញ្ជាការកងទ័ពអាកាស លោក Nikolay Oleshchuk (ដែលត្រូវបានបញ្ចូលក្នុងបញ្ជីក្រុមភេរវករ និងក្រុមជ្រុលនិយមរបស់រុស្ស៊ី) បានចេញការគំរាមកំហែងដល់សមាជិកសភា បន្ទាប់ពីការចោទប្រកាន់ទាំងនោះ។

អត្ថបទដែលទាក់ទង

អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        2
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        23
លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់

2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm