ចិន ចាត់វិធានការតបត ប្រឆាំងនឹងការដាក់ពន្ធលើរថយន្តអគ្គិសនីចិន របស់កាណាដា

2024/09/03 10:12:25 pm        35


ប្រទេសចិន បាននិយាយនៅថ្ងៃអង្គារ (០៣ កញ្ញា) នេះថា ខ្លួនគ្រោងនឹងចាប់ផ្តើមការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចតម្លៃចំពោះការនាំចូលដំណំាផ្កាផលិតប្រេង កាណូឡា (canola) ពីកាណាដា បន្ទាប់ពីទីក្រុងអូតាវ៉ា ដាក់ពន្ធលើរថយន្តអគ្គិសនីរបស់ចិន ដោយអាចឱ្យតម្លៃប្រេងឆៅក្នុងស្រុកនាពេលអនាគតឡើងដល់កម្រិតខ្ពស់បំផុតក្នុងពេលមួយខែ។

កាណាដា បានធ្វើតាមការនាំមុខរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ហើយបានប្រកាសកាលពីសប្តាហ៍មុននូវពន្ធ ១០០ភាគរយ លើការនាំចូលរថយន្តអគ្គិសនីរបស់ចិន និងពន្ធ ២៥ភាគរយ លើការនាំចូលដែកថែប និងអាលុយមីញ៉ូមពីប្រទេសចិន។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ទីក្រុងប៉េកាំង បដិសេធយ៉ាងដាច់អហង្ការ និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះវិធានការរឹតត្បិតឯកតោភាគីដ៏រើសអើង ដែលធ្វើឡើងដោយកាណាដា ប្រឆាំងនឹងការនាំចូលពីចិន ទោះបីជាមានការប្រឆាំង និងមិនពេញចិត្តពីភាគីជាច្រើនក៏ដោយ»។

កាណាដាគឺជាប្រទេសនាំចេញរុក្ខជាតិកាណូឡាដ៏ធំរបស់ពិភពលោកដែលប្រើប្រាស់ក្នុងម្ហូបអាហារ និងជីវឥន្ធនៈ ហើយចិនជាអ្នកទិញគ្រាប់ធញ្ញជាតិផលិតប្រេងធំបំផុតរបស់ពិភពលោក។ 

ក្រសួងបាននិយាយថា «ការនាំចេញដំណាំកាណូឡារបស់កាណាដាទៅកាន់ចិនបានកើនឡើងយ៉ាងខ្លាំង ហើយត្រូវបានសង្ស័យថាមានលក់ទាបជាងតម្លៃទីផ្សារ ដែលឈានដល់ ៣,៤៧ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ជាមួយនឹងកំណើនបរិមាណ ១៧០ភាគរយ ធៀបនឹងឆ្នាំមុន ខណៈតម្លៃធ្លាក់ចុះជាបន្តបន្ទាប់»។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា ចិនក៏នឹងចាប់ផ្តើមការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចថ្លៃលើផលិតផលគីមីមួយចំនួនទៀតរបស់កាណាដាផងដែរ៕

អត្ថបទដែលទាក់ទង

ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm