រុស្ស៊ីវាយប្រហារទីក្រុងគីវ និងតំបន់ជាច្រើនទៀត ក្នុងប្រទេសអ៊ុយក្រែន

2024/09/03 10:15:44 pm        39


យោធារុស្ស៊ី បានវាយប្រហារទៅលើរដ្ឋធានីគីវ ប្រទេសអ៊ុយក្រែន និងតំបន់ជាច្រើនផ្សេងទៀត ក្នុងប្រទេសកាលពីថ្ងៃចន្ទ។

ការវាយលុកនេះ បានបណ្តាលឱ្យអគារជនស៊ីវិលរស់នៅជាច្រើនកន្លែងរងការបំផ្លាញ។ យោធាប្រទេសអ៊ុយក្រែន និយាយថា មីស៊ីលចំនួន៣៥គ្រាប់ និងយានដ្រូនវាយប្រហារចំនួន ២៣គ្រឿង ចេញមកពីប្រទេសរុស្ស៊ី។

ការព្រមានអំពីការវាយឆ្មក់តាមអាកាស បានដាក់រយៈពេលជិតពីរម៉ោងក្នុងទីក្រុងគីវ នៅអំឡុងពេលថ្ងៃ។ អាជ្ញាធរទីក្រុង បាននិយាយថា កម្ទេចកម្ទីពីគ្រាប់មីស៊ីល ត្រូវបានគេឃើញនៅក្នុងទីតាំងចំនួន៨កន្លែង នៅក្នុងទីក្រុង ហើយមនុស្សមួយចំនួន បានរងរបួស។

ក្នុងករណីមួយ កម្ទេចកម្ទីរបានធ្លាក់លើឡចំហាយទឹកនៅសាលារៀនមួយកន្លែង បណ្តាលឲ្យមានអគ្គិភ័យ ប៉ុន្តែត្រូវបានពន្លត់។ 

សមាជិកបុគ្គលិករបស់ប្រព័ន្ធផ្សព្វផ្សាយ NHK បានឃើញ ជញ្ជាំង និងដំបូល បានបាក់រលំ ហើយបុគ្គលិក បានឈូសឆាយសម្អាតនិងយកចេញកម្ទេចកម្ទី។

កម្ទេចកម្ទី ពីមីស៊ីល ទំនងជាបានធ្លាក់នៅក្បែរស្ថានីយរថភ្លើងក្រោមដីមួយកន្លែងផងដែរ។ បង្អួច របស់ស្ថានីយ៍រថភ្លើងត្រូវបានបំផ្លាញ។ ហាងជាច្រើនកន្លែង នៅជិតស្ថានីយ បានរងការខូចខាត ហើយស្លាកសញ្ញាជាច្រើន បានធ្លាក់ព្យួរ។

នៅហាងនំប៉័ងមួយកន្លែង ពិដានបានបាក់ ហើយចរន្តអគ្គិសនី ត្រូវបានកាត់ផ្តាច់ ដែលបញ្ហានេះ បានធ្វើឲ្យហាងមានការលំបាកក្នុងការបន្តធ្វើអាជីវកម្ម។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm