ជំនួបរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីម៉ុងហ្គោលីលោក Ukhnaagiin Khürelsükh បានចាប់ផ្តើមនៅរដ្ឋធានី Ulaanbaatar របស់ប្រទេសមួយនេះ នាថ្ងៃអង្គារនេះ ។
រុស្ស៊ី បានចូលរួមកិច្ចពិភាក្សាការងារអស់រយៈពេលជាច្រើនឆ្នាំមកហើយ ពាក់ព័ន្ធនឹងការកសាងបំពង់បង្ហូរប្រេង ដើម្បីបង្ហូរឧស្ម័នធម្មជាតិចំណុះ ៥០ពាន់លានម៉ែត្រគូប ក្នុង១ឆ្នាំ ចេញពីតំបន់ Yamal របស់ខ្លួន ទៅកាន់ប្រទេសចិន កាត់តាមប្រទេសម៉ុងហ្គោលី ។
គម្រោង Power of Siberia 2 គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់រុស្ស៊ី ដើម្បីទូទាត់ការខាតបង់ការលក់ឧស្ម័នភាគច្រើននៅអឺរ៉ុប ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមអ៊ុយក្រែន ។
វាគឺជាអ្នកបន្តវេនតាមផែនការពីបំពង់បង្ហូរប្រេងមានស្រាប់មានឈ្មោះតែមួយដែលផ្គត់ផ្គង់រួចទៅហើយឧស្ម័នរុស្ស៊ីដល់ចិន ហើយនិងគ្រោងឈានដល់សមត្ថភាពតាមផែនការ ៣៨ពាន់លានម៉ែត្រគូបក្នុង១ឆ្នាំ នៅឆ្នាំ ២០២៥ ។
កាលពីសប្តាហ៍មុន អ៊ុយក្រែន បានជំរុញឲ្យម៉ុងហ្គោលី ចាប់ខ្លួនលោក Putinតាមដីកាចេញដោយតុលាការព្រហម្មទណ្ឌអន្តរជាតិកាលពីឆ្នាំមុន ពេលដែលពួកគេចោទប្រកាន់រូបលោកពីបទឧក្រិដ្ឋកម្មសង្រ្គាម តាមរយៈការនិរទេសដោយខុសច្បាប់ កុមាររាប់រយនាក់ចេញពីប្រទេសអ៊ុយក្រែន ។
វិមានក្រឹមឡាំង បានច្រានចោលការចោទប្រកាន់មួយនេះ ដោយពួកគេនិយាយថា វាត្រូវបានញ៉ាំងដោយរឿងនយោបាយ ហើយពួកគេពុំបានព្រួយបារម្ភនោះឡើយចំពោះដំណើរទស្សនកិច្ចរបស់លោក Putin ៕