គណៈកម្មការទី៧នៃរដ្ឋសភា ស.ស.យ.ក ជាមួយកូកា-កូឡាកម្ពុជា ចុះផ្សព្វផ្សាយវិធានការ ៣ការពារ ៣កុំ

2021/09/18 03:38:06 pm        33

​ភ្នំពេញ ៖ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា និងសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្រុមហ៊ុនកូកា-កូឡាកម្ពុជា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានរៀបចំផលិតផ្ទាំងបដាផ្សព្វផ្សាយ ក្រោមខ្លឹមសារ ចូលរួមអបអរសាទរពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ ដើម្បីជាការចូលរួម​ចំណែក​ក្នុងការជំរុញការយល់ដឹង និងបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់នៃជំងឺកូវីដ-១៩ ក្នុងពិធីកាន់បិណ្ឌ និងបុណ្យ​ភ្ជុំបិណ្ឌ នៅតាមបណ្តាវត្តអារាម ទូទាំង២៥ រាជធានី-ខេត្ត។

​ផ្ទាំងបដាអប់រំផ្សព្វផ្សាយ ដែលជាការរួមចំណែករបស់ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ត្រូវបានប្រគល់​ជូនគណៈ​កម្មការ​ទី៧ នៃរដ្ឋសភា និងស.ស.យ.កដោយមានការចូលរួមប្រគល់-ទទួល ដោយកញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈ នៃក្រុមហ៊ុនកូកា- កូឡា កម្ពុជា និងឯកឧត្តមខៀវ ភារិទ្ធ លេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភាដែលគ្រោង នឹងចង នៅតាមបណ្តាវត្តអារាមនានា​នៅទូទាំងប្រទេសតាមរយៈក្រុមការងារ​របស់សហភាពសហព័ន្ធយុវជន​កម្ពុជាមុនថ្ងៃកាន់បិណ្ឌទី១ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។   

​កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈនៃ​ក្រុមហ៊ុន​បានលើក​ឡើង​ថា ក្រុមហ៊ុន មានសេចក្តីរីករាយណាស់ដែលពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានអនុញ្ញាតឱ្យប្រារព្ធតាមប្រពៃណីជាតិ  បន្ទាប់​ពីកម្ពុជាសម្រេចបានអត្រាការចាក់វ៉ាក់សាំងកូវីដ-១៩ខ្ពស់គួរជាទីមោទន។ យ៉ាងណា​ក៏សូមឱ្យបងប្អូន​ទាំងអស់រីករាយដោយប្រកាន់ខ្ជាប់នូវ៣ការពារ ៣កុំជានិច្ច ដើម្បីសុខសុវត្ថិភាពនិងសង្ឃឹមថា កម្ពុជានឹង​អាច​ប្រារព្វ​ពិធីបុណ្យជាតិធំៗទាំងឡាយទៀត តាមគន្លងថ្មី ក្នុងបរិបទកូវីដ-១៩នេះ។   

​ជាមួយគ្នានោះដែរ ឯកឧត្តម ខៀវ ភារិទ្ធ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនកូកា-កូឡាកម្ពុជា​ដែល​បាន​ចូលរួមឧបត្ថម្ភដល់គណៈកម្មការក្នុងការបោះពុម្ពបដានេះឡើង ដើម្បីជាការបញ្រ្ជាបសារអប់រំ និងក្រើន​រំឭក​ដល់លោកយាយលោកតា អ៊ុំ ពូ មីង បងប្អូនដែលមកធ្វើបុណ្យនៅតាមទីវត្តអារាម​ឱ្យចូលរួមទប់ស្កាត់​ការឆ្លង​រាល​ដាលនៃជំងឺកូវីដ-១៩ ដោយប្រកាន់ខ្ជាប់នូវវិធាន ៣ការពារ៣កុំ។  

​គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនកូកា-កូឡាកម្ពុជា កន្លងមកបានចូលរួមជាមួយរាជរដ្ឋាភិបាល អាជ្ញាធរ​មូលដ្ឋាន អង្គការក្រៅរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធនានា ក្នុងការផ្តល់ជំនួយបន្ទាន់ស្បៀង១០,០០០កញ្ចប់ សម្រាប់ចែកជូនដល់កម្មករកម្មរិនីរោងចក្រដែលរស់នៅក្នុងតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ ដែលត្រូវ​បាន​បិទខ្ទប់អំឡុងដើមខែឧសភា ឆ្នាំ២០២១ និងបេសកកម្មក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់អាជ្ញាធរមូលដ្ឋានតាមបណ្តាខេត្ត ក៏ដូចជាការចូលរួមអប់រំ ផ្សព្វផ្សាយនូវវិធានការ៣កុំ ៣ការពារ ជាផ្ទាំងផ្សព្វផ្សាយមាននៅទីសាធារណៈនានារួចមកហើយ៕អត្ថបទ​៖​ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        154
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm