ហោងតាមការអះអាងរបស់លេខាធិការដ្ឋានគ្រប់គ្រងហានិភ័យអេក្វាឌ័រ(SNGR) បានឲ្យដឹងថា កងទ័ពអាកាសប៉េរូ បានឆ្លើយតបនឹងការអំពាវនាវសុំជំនួយពន្លត់អគ្គិភ័យពីអេក្វាឌ័រ ដែលបានស្នើសុំជំនួយកងទ័ពអាកាស ស្របពេលដែលភ្លើងឆេះព្រៃ បានលេបត្របាក់ដីព្រៃជាង ៤.៨០០ហិចតានៅតំបន់ Quilanga ។
យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ភ្លើងឆេះព្រៃនៅតំបន់ Quilanga ស្ថិតនៅភាគខាងត្បូងប្រទេសអេក្វាឌ័រ បានចាប់ផ្តើមឆាបឆេះឡើងកាលពីរយៈពេល ១សប្តាហ៍មុន ហើយនិងបង្ខំឲ្យមនុស្សជាច្រើន ជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ។
លោកវរសេនីយ៍ឯក Juan Ruesta បាននិយាយថា កងពលពន្លត់អគ្គីភ័យអេក្វាឌ័រ កំពុងប្រឈមនឹងស្ថានភាពលំបាក ក្នុងការធ្វើដំណើរតាមផ្លូវគោកទៅដល់កន្លែងភ្លើងឆេះព្រៃ ទើបនាំឲ្យពួកគេស្នើសុំជំនួយកងទ័ពអាកាសប៉េរូ ។
កងកម្លាំងប្រដាប់អាវុធប៉េរូ បានឆ្លើយជាមួយការផ្តល់ជូនឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យ MI-17 និងយន្តហោះពន្លត់អគ្គិភ័យ SPARTAN ដោយបាននាំទឹកចំណុះ ៥ម៉ឺនហ្គាឡុងទៅពន្លត់ភ្លើងឆេះព្រៃនៅតំបន់ Quilanga ។
បច្ចុប្បន្ន SNGR កំពុងតាមដានផងដែរភ្លើងឆេះព្រៃកំពុងឆាបឆេះ ៨កន្លែង និង ២កន្លែងទៀត គ្រប់គ្រងបានហើយ នៅតាមបណ្តាខេត្តចំនួន ៧ ៕