នៅទូទាំងប្រទេសអ៊ុយក្រែន ក្មេងៗវិលត្រឡប់មកចូលសាលារៀនវិញហើយ សម្រាប់ការចាប់ផ្តើមឆ្នាំសិក្សាថ្មីរបស់ពួកគេ ។
នៅទីក្រុងធំបំផុតទី ២ Kharkiv របស់អ៊ុយក្រែន ក្មេងៗទាំងអស់នេះ នឹងធ្វើដំណើរទៅកាន់ថ្នាក់រៀនក្រោមដី ដើម្បីចាប់ផ្តើមការសិក្សារបស់ពួកគេ ។
ថ្នាក់រៀននៅតាមរថភ្លើងក្រោមដី បានក្លាយជារឿងចាំបាច់ ពេលដែលសង្រ្គាមរយៈពេល ២ឆ្នាំកន្លះ ពុំបានបង្ហាញសញ្ញាណាមួយនៃការស្សាកស្រាន្ត ។
សម្រាប់អ្នកស្រី Tetiana គឺជាម្តាយជនជាតិអ៊ុយក្រែនមួយរូប យល់ឃើញថា វាពិតជាល្អខ្លាំងណាស់ក្នុងការបញ្ជូនកូនប្រុសរបស់គាត់ទៅកន្លែងណាមួយដែលមានសុវត្ថិភាព ។
អ្នកស្រីនិយាយថា ពួកយើងបាននាំកូនៗមកកាន់ទីនេះ ដោយសារតែពួកយើងគិតថា វាមានសុវត្ថិភាពនៅទីនេះ ហើយកូនៗរបស់ពួកយើង មិនខ្លាចត្រូវគ្រាប់មីស៊ីល និងការវាយប្រហារណាមួយ ។ ពួកគេនឹងមានសុវត្ថិភាពនៅទីនេះ ។
នៅក្នុងរដ្ឋធានីគីវ អ្នកស្រី Yevheniia វ័យ ៣៣ឆ្នាំ បង្ហាញភាពក្លាហានរបស់គាត់ ក្នុងការនាំកូនស្រី Margo អាយុ ៦ឆ្នាំរបស់គាត់មកចូលរួមថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មីរបស់នាង ។
កាលពីយប់កន្លងទៅ ស៊ីរ៉ែនវាយឆ្មក់តាមចក្រអាកាស បានរោទិ៍ពេញប្រទេស ក្នុងនោះរដ្ឋធានីគីវ រងការវាយប្រហារដោយការបំផ្ទុះគ្រាប់ ៕