ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ ក្រសួងព័ត៌មានបានកត់ត្រាទុកព័ត៌មានក្លែងក្លាយចំនួនជាង ៣ពាន់ ករណី។ រីឯក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ក្រសួងព័ត៌មានបានកត់ត្រាទុកព័ត៌មានក្លែងក្លាយសរុបចំនួន ១,៧០១ ករណី ដែលចំនួននេះបានកើនឡើងចំនួន ១២ភាគរយ បើប្រៀបធៀបនឹងចំនួនដែលបានកត់ត្រាទុកក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានចំនួន ១,៥១៩ ករណីប៉ុណ្ណោះ។
អ្នកនាំពាក្យបានបន្តថា ករណីព័ត៌មានក្លែងក្លាយដែលត្រូវបានកត់ត្រាទុកទាំងនេះ នៅមិនទាន់រាប់បញ្ចូលចំនួនករណីព័ត៌មានក្លែងក្លាយ ដែលត្រូវបានកត់ត្រាទុកដោយក្រសួង-ស្ថាប័ន ឬអង្គភាពផ្សេងទៀតទេ។ ដូច្នេះ យើងគ្រប់គ្នាចាំបាច់ត្រូវចូលរួមគ្នាទប់ស្កាត់ហានិភ័យ និងគ្រោះថ្នាក់ដែលអាចកើតចេញពីព័ត៌មានក្លែងក្លាយទាំងនោះ ដើម្បីសង្គមគ្រួសារ និងជាតិកម្ពុជាយើង។
