មជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ស្ពឺ និងមណ្ឌលកុមារកំព្រាព្រៃជុំ ទទួលអំណោយពីកាកបាទក្រហម

2021/09/19 02:03:31 am        499


ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោក​ជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយ​មនុស្ស​ធម៌​​ជូនមជ្ឈមណ្ឌលកុមារកំព្រាចំនួន២កន្លែងនៅខេត្តកំពង់ស្ពឺរួមមាន៖ ១-មជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ស្ពឺ (លើកទី៣) ដែលមានកុមារកំព្រា ៤៧នាក់ និងបុគ្គលិក ១១នាក់ ស្ថិតនៅភូមិ ចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន។ ២-មណ្ឌលកុមារកំព្រាព្រៃជុំ (លើកទី១) ដែលមានកុមារកំព្រាចំនួន ៦៥នាក់ និងបុគ្គលិក ១២នាក់ ស្ថិតនៅវត្តព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកឧត្តុង្គ។

មាន​មតិសំណេះសំណាលក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ​ហ៊ុនសែន ដែលកាលពីឆ្នាំ២០០៤ សម្តេចធ្លាប់បានអញ្ជើញមកសំណេះសំណាលសួរសុខទុក្ខ រួមទាំងបានចម្អិនម្ហូបដោយ​ផ្ទាល់​ដៃ​ជូន​ចៅៗក្មួយៗកុមារ ដែលរស់នៅក្នុងមជ្ឈមណ្ឌលនេះ។

ដោយមើលឃើញពីការលំបាក និងដោយក្តីនឹករលឹក អាណិត ស្រឡាញ់ ចំពោះក្មួយៗ និងចៅៗកុមារទាំងអស់ ដែលមកស្នាក់​នៅ​មជ្ឈ​​មណ្ឌលកុមារកំព្រានេះ ហើយទើបសម្តេចបានចាត់ឱ្យក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណាយមកជូន ដើម្បីជួយ​សម្រួល​ការ​លំបាកនៅក្នុងស្ថានភាពនៃជំងឺកូវីដ-១៩ ហើយក៏សូមជូនពរចៅៗមានសុខភាពល្អ ជៀសឆ្ងាយពីកូវីដ-១៩។

ជាពិសេស​សូមកោតសរសើរចំពោះស្ថាបនិក គ្រូ-បុគ្គលិក ម៉ែដោះ របស់មជ្ឈមណ្ឌល ដែលបាននិងកំពុងយកចិត្តទុកដាក់ខិតខំ​អស់​កម្លាំងកាយ-ចិត្ត ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់កុមារកំព្រា កុមាររស់នៅក្នុងគ្រួសារក្រីក្រគ្មាន​លទ្ធភាព​ចិញ្ចឹម ឱ្យមានឱកាសទទួលបានសិទ្ធិពេញលេញក្នុងការរស់រានមានជីវិត សិទ្ធិទទួលបានការសិក្សាអប់រំ សិទ្ធិការពារ និងសិទ្ធិក្នុងការ​ចូល​​រួមក្នុងការងារសង្គម។

ជាមួយគ្នានោះ លោកជំទាវអគ្គលេខាធិការរងទី១ បាននាំនូវការផ្តាំផ្ញើពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ក្មួយៗ ចៅៗ សូមក្មួយៗចៅៗទាំងអស់ ត្រូវរក្សាអនាម័យ ពាក់ម៉ាស់ លាងសម្អាតដៃជាមួយសាប៊ូ ឬអាល់កុលឱ្យបានញឹកញាប់ ហើយចៅៗក្មួយៗ ដែលមានអាយុចាប់ ៦ ដល់១២ឆ្នាំ ដែលមិនទាន់បានចាក់វ៉ាក់សាំង សូមទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឱ្យបានគ្រប់គ្នាៗដើម្បីបានចូលរៀនឡើងវិញ។ ត្រូវខិតខំសិក្សារៀនសូត្រឱ្យបានពូកែ ដើម្បីយកចំណេះដឹង មានការងារល្អ មានសមត្ថភាព មានការយល់ដឹងនៅក្នុងប្រទេសមួយដែលមានសុខសន្តិភាព មានភាពជឿនលឿន ធ្វើឱ្យជីវភាពគ្រួសាររបស់យើងបានប្រសើរ។ សូមក្មួយៗចៅៗត្រូវចេះស្រឡាញ់រួបរួមគ្នាទៅវិញទៅមក ឱ្យដូចបងប្អូន ដូចគ្រួសារតែមួយ នៅក្នុងមណ្ឌល ដើម្បីក្លាយជាកូនល្អ សិស្សល្អ យុវជនល្អ ពលរដ្ឋល្អ នៅក្នុងសង្គមជាតិ និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន ពីក្រុមបងតូចបងធំ។

សូមបញ្ជាក់ថា អំណោយផ្តល់ជូនមជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ស្ពឺនាពេលនេះរួមមាន៖ អង្ករ ១តោន, មីកេស៥០កេស, ត្រីខ៥កេស, ទឹកត្រី១០យួរ, ទឹកស៊ីអ៊ីវ១០យួរ, អំបិល១០០គីឡូក្រាម, ប្រេងឆា២កេស, ទឹកបរិសុទ្ធ២០កេស, ភេសជ្ជៈ ៥០កេស, ម៉ាស់ចំនួន២កេស, និងថវិកា៥.០០០.០០០រៀល។ ដោយឡែកមណ្ឌលកុមារកំព្រាព្រៃជុំ ទទួលបាន ៖ អង្ករ១តោន, មីកេស៥០កេស, ត្រីខ៥កេស, ទឹកត្រី១០យួរ, ទឹកស៊ីអ៊ីវ១០យួរ, អំបិល១០០គីឡូក្រាម, ប្រេងឆា២កេស, ទឹកបរិសុទ្ធ២០កេស, ភេសជ្ជៈ៥០កេស, ម៉ាស់ចំនួន២កេស និងថវិកា២.០០០.០០០រៀល៕ អត្ថបទ៖សំ ងីម​



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm