ក្រសួងយុត្តិធម៌អាមេរិក បានបញ្ជាក់ថា សហរដ្ឋអាមេរិក បានរឹបអូសយន្តហោះរបស់ប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ។
ទីភ្នាក់ងារនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ក្រសួងយុត្តិធម៌ថ្ងៃនេះ បានប្រកាសពីការរឹបអូសយន្តហោះ Dassault Falcon 900EX ដែលជាកម្មសិទ្ធិ និងប្រតិបត្តិការសម្រាប់ជាប្រយោជន៍ដល់លោក Nicolas Maduro Moros និងមនុស្សដែលមានទំនាក់ទំនងជាមួយគាត់ នៅក្នុងប្រទេសវ៉េណេហ្ស៊ុយ អេឡា» ។ «យន្តហោះនេះ ត្រូវបានរឹបអូសនៅសាធារណរដ្ឋដូមីនីក ហើយបានផ្ទេរទៅសង្កាត់ភាគខាងត្បូងនៃរដ្ឋហ្វ្លរីដា តាមសំណើរបស់សហរដ្ឋអាមេរិក ដោយផ្អែកលើការរំលោភលើច្បាប់គ្រប់គ្រងការនាំចេញ និងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក»។
លោក អគ្គមេធាវី Merrick Garland បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖«ក្រសួងយុត្តិធម៌ បានរឹបអូសយន្តហោះដែលយើងចោទប្រកាន់ថា បានទិញដោយខុសច្បាប់ ក្នុងតម្លៃ ១៣លានដុល្លារ តាមរយៈក្រុមហ៊ុនដែលមានអាជីវកម្មមិនច្បាស់លាស់មួយ ហើយត្រូវបានរត់ពន្ធចេញពីសហរដ្ឋអាមេរិកសម្រាប់ការប្រើប្រាស់ដោយលោក នីកូឡាស ម៉ាឌូរ៉ូ និងបក្ខពួករបស់ខ្លួន។
ការរឹបអូសយន្តហោះនេះ ត្រូវបានរាយការណ៍ដំបូងដោយទូរទស្សន៍ CNN ។