និស្សិតបញ្ញវន្តនៅកម្ពុជា ស្អប់ខ្ពើមការធ្វើបាតុកម្មដែលក្រុមជ្រុលនិយម​ចង់ផ្លួលរំលំរដ្ឋាភិបាលស្របច្បាប់

2024/09/03 11:37:32 pm        538

ភ្នំពេញ៖ និស្សិតបញ្ញវន្តនៅកម្ពុជា ស្អប់ខ្ពើមការធ្វើបាតុកម្មដែលក្រុមជ្រុលនិយម​ចង់ផ្លួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ដែលមានជនក្បត់ជាតិ ៣ជំនាន់ សម រង្សី នៅពីក្រោយ ដើម្បីញុះញង់​ចង់​ឱ្យ​មានបដិវត្តន៍ពណ៌។

យុវជន ទី ស៊ីមិញ ជានិស្សិតកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបាននិយាយថា លោក​មិនគាំទ្រដាច់ខាត និងថ្កោលទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​សកម្មភាព​ប៉ុន​ប៉ង​ផ្ដួល​រំលំ​រាជ​រដ្ឋាភិបាល ក្នុងបំណងធ្វើឱ្យប្រទេសជាតិមានភាពវឹកវរ ចលាចល និងបាត់បង់សុខសន្តិភាព។

លោកបន្តថា «ក្នុងនាមខ្ញុំជានិស្សិត ហើយក៏ក្នុងនាម​ខ្ញុំ​ជា​យុវជន​ខ្មែរម្នា​ក់​ដែល​កំពុ​ង​រស់​នៅ​ស្រុក​ខ្មែរ គឺខ្ញុំមិនគាំទ្រ ហើយខ្ញុំសូមថ្កោលទោសទាំងស្រុងចំពោះទង្វើទាំងអស់នេះ ព្រោះការ​ញុះញង់​ធ្វើ​ឱ្យ​មានបដិវត្តន៍ពណ៌ អាចនឹងធ្វើឱ្យសង្គ្រាមស៊ីវិលកើតឡើង។ ដូច្នេះយើង​ត្រូវ​តែ​ចូលរួម​ជាមួយ​រាជ​រដ្ឋាភិបាលក្នុងការទប់ស្កាត់ឱ្យខានតែបាន»។

យុវជន ម៉ាន់ សុឃីត អាយុ ២១ឆ្នាំ ជានិស្សិតនៅវិទ្យាស្ថាន​ជាតិ​បណ្តុះ​បណ្តាល​បច្ចេក​ទេស​បាន​និយាយ​ថា បាតុកម្មនៅកូរ៉េខាងត្បូង ក៏ដូចជាបណ្តាប្រទេសផ្សេងៗ​គឺ​មាន​ក្រុម​ប្រឆាំង​នៅ​ពី​ក្រោយ​ខ្នង​ដឹកនាំដោយទណ្ឌិត សម រង្ស៊ី ដែលមានគោលបំណង​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់ មិនមែនជារឿងជំទាស់ការអភិវឌ្ឍនៅតំបន់ត្រីកោណ CLV នោះទេ។

លោក​បន្តថា មេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី បំភ្លៃការពិត​ធ្វើ​ឱ្យប​ង​ប្អូន​ពលករ​យល់​ច្រឡំ​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ CLV នាំឱ្យបាត់បង់ទឹកដី ប៉ុន្តែការពិតពួកគេប្រើកម្លាំងពលករ ដើម្បីធ្វើ​បដិវត្តន៍​ផ្តួល​រំលំ​រដ្ឋាភិបាលកើតចេញពីការបោះឆ្នោតធ្វើឱ្យពលរដ្ឋដែលមិនបានគិតគូរច្បាស់លាស់ ធ្លាក់​ខ្លួន​ក្លាយ​ជាជនក្បត់ជាតិជាមួយក្រុមឧទ្ទាមទាំងនោះដែរ។

យុវជនរូប​នេះបានបន្តថា «ខ្ញុំសូមថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​អ្ន​ក​ដែល​បញ្ជា​នៅ​ពី​ក្រោយ​ខ្នង និងអ្នកដែលចូលរួមមួយក្តាប់តូចក្នុងគោលបំណងធ្វើឱ្យរាជរដ្ឋាភិបាលដួលរលំ។ ប្រសិនបើរាជរដ្ឋាភិបាលមិនខំប្រឹងទប់ស្កាត់ទេ អាចក្លាយជារឿងសង្គ្រាមស៊ីវិលរ៉ាំរៃក្នុងស្រុក ដែល​ធ្វើឱ្យប្រជាជនទាំងអស់មិនអាចរស់នៅបានសុខស្រួលនោះទេ»។

យុវតី ភន រះសា កំពុងសិក្សា​ជំនាញ​អគ្គិសនី​នៅវិ​ទ្យាស្ថានជា​តិ​បណ្តុះ​បណ្តាល​បច្ចេក​ទេស​បាន​និយាយ​ថា សកម្មភាពបាតុកម្មក្រោមលេស CLV គឺមិនអាចទទួលយកបានទេ ពលករនៅ​ក្រៅ​ប្រទេស​គួរ​តែមានការគិតគូរឱ្យបានច្បាស់ មុននឹងចូលរួមសកម្មភាពទាំងនោះ ព្រោះ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​បាតុកម្ម ធ្វើឡើងដើម្បីតែផលប្រយោជន៍ផ្តួលរំលំរដ្ឋាភិបាល និងការប្រមូលលុយប៉ុណ្ណោះ។

យុវតីរូបនេះបានថ្លែងថា៖«ក្នុងនាមខ្ញុំជានិស្សិត និងក្រុមគ្រួសារ ខ្ញុំសូម​ថ្កោល​ទោស​ចំពោះ​ពួក​គាត់​តែ​ម្តង ជាពិសេសគឺក្បាលម៉ាស៊ីនដឹកនាំធ្វើបាតុកម្មហ្នឹង បើសិនណា​ជា​រាជ​រដ្ឋាភិបា​ល​មាន​ច្រក​ណា​ដែល​អនុវត្តច្បាប់ចំពោះពួកគាត់ គឺឱ្យវាសមគួរតែអនុវត្តយ៉ាងតឹងរឹងបំផុត»។

ក្រុម​បាតុករប្រឆាំងជ្រុលនិយមនៅកូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ បានស្រែកអំពាវនាវឱ្យមានការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា បាតុករ​ម្នាក់​បាន​ឡើង​ប្រកាសពីផែនការផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា។

បាតុករស្ត្រីម្នាក់បានលើកឡើងថា៖«នៅពេលនេះ ខ្ញុំសូមសួរទៅបង គឹម សុខ ថាតើធ្វើ​យ៉ាង​ណា​ជួយ​រក​ក្បាលម៉ាស៊ីនដឹកនាំ ដើម្បីធ្វើបដិវត្តទម្លាក់របបផ្តាច់ការចោល ទើបអាចប្តូរ​យក​របប​ប្រជាធិបតេយ្យ​ពិតប្រាកដមកជូនប្រជាពលរដ្ឋខ្មែរ។ បើយើងទម្លាក់របបផ្តាច់ការ ទើបទឹក​ដី​ខ្មែរ​ស្ថិត​នៅគង់វង្សជាអមតៈ»។

សកម្មភា​ពនេះ គឺជាការបង្ហាញសកម្មភាពយ៉ាងច្បាស់ និងលេចចេញ​ធាតុ​ពិត​នៃ​ការ​ធ្វើបាតុកម្ម​នៅ​សាធារណរដ្ឋកូរ៉េដែលមានការប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ បាតុកម្មនេះ​មាន​ក្រុម​ជ្រុល​និយម​របស់ជនក្បត់បីជំនាន់ សម រង្សី នៅពីក្រោយខ្នងរង់ចាំញុះញង់៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm