រថយន្តកងទ័ពអ៊ីស្រាអែល ត្រូវបានគេមើលឃើញបើកចូលទីក្រុង Tulkarm នៅថ្ងៃអង្គារនេះ ដែលជាផ្នែកមួយនៃប្រតិបត្តិការយោធាទ្រង់ទ្រាយធំរបស់អ៊ីស្រាអែលនៅតំបន់កាន់កាប់វ៉េសប៊ែង ។
ប្រតិបត្តិការដែលសាក្សីរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនិយាយថានៅមិនទាន់បានបញ្ចប់នេះ បានចាប់ផ្តើមតាំងពីព្រឹកថ្ងៃពុធសប្តាហ៍មុនមកម្ល៉េះ ក្នុងនោះទាហានអ៊ីស្រាអែលរាប់រយនាក់ ត្រូវបានគាំទ្រដោយឧទ្ធម្ភាគចក្រ យានដ្រូន និងរថពាសដែករាប់សិបគ្រឿង វាយឆ្មក់ទីក្រុង Tulkarm និងទីក្រុង Jenin ហើយនិងតំបន់ជាច្រើនទៀតនៅជ្រលងភ្នំ Jordan Valley ។
យោងតាមការអះអាងរបស់សាក្សីទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា មានភាពរអាក់រអួសបណ្តាញអ៊ីនធឺណិតទាំងស្រុងនៅក្រុមហ៊ុន Jawwal ដែលស្ថិតក្នុងចំណោមកក្រុមហ៊ុនទូរគមនាគមន៍ធំៗចំនួន ២នៅដែនដីហ្កាហ្សា និងតំបន់វ៉េសប៊ែងរបស់ប៉ាឡេស្ទីន ។
ក្រុមអាជ្ញាធរសុខភាពប៉ាឡេស្ទីន បាននិយាយថា ជនប៉ាឡេស្ទីនយ៉ាងហោច ២០នាក់ ត្រូវបានសម្លាប់ អំឡុងប្រតិបត្តិការរបស់ទាហានអ៊ីស្រាអែលលើកនេះ ៕