ប្រមុខអ្នកបង្រៀនសាសនាជនជាតិជ្វីហ្វរបស់ចក្រភពអង់គ្លេស រិះគន់ការសម្រេចផ្អាកអាជ្ញាប័ណ្ណនាំចេញអាវុធទៅអ៊ីស្រាអែល

2024/09/03 11:55:43 pm        39


ប្រមុខអ្នកបង្រៀនសាសានាជនជាតិជ្វីហ្វរបស់ចក្រភពអង់គ្លេស បានរិះគន់ការសម្រេចរបស់រដ្ឋាភិបាលក្នុងការផ្អាកអាជ្ញាប័ណ្ណនាំចេញអាវុធមួយចំនួនទៅអ៊ីស្រាអែល រយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានការសម្លាប់ចំណាប់ថ្នូរអ៊ីស្រាអែល ៦នាក់ នៅក្នុងតំបន់ហ្កាហ្សា។

លោក Ephraim Mirvis បានលើកឡើងនៅលើបណ្ដាញសង្គម X ថា៖ «វាជារឿងមិនគួរឲ្យជឿទាល់តែសោះដែលថា រដ្ឋាភិបាលអង់គ្លេសជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រដ៏ជិតស្និទ្ធរបស់អ៊ីស្រាអែល បានប្រកាសពីការព្យួរផ្នែកខ្លះនៃអាជ្ញាប័ណ្ណលក់អាវុធ»។ លោកបាននិយាយថា វិធានការនេះនឹងជំរុញការអះអាងគ្មានមូលដ្ឋានដែលថា អ៊ីស្រាអែលបំពានច្បាប់មនុស្សធម៌អន្តរជាតិ។

លោក Mirvis បានប្រាប់ថា៖ «គួរឲ្យសោកស្ដាយណាស់ ការប្រកាសនេះនឹងកា្លយជាការលើកទឹកចិត្តដល់សត្រូវរួមរបស់យើង។ វានឹងមិនជួយធានាឲ្យមានការដោះលែងចំណាប់ថ្នូរនៅសល់ ១០១នាក់នោះឡើយ ហើយក៏មិនបានរួមចំណែកដល់អនាគតប្រកបដោយសន្តិភាពដែលយើងប្រាថ្នា និងអធិដ្ឋានឲ្យមានដល់ប្រជាជនទាំងអស់ នៅក្នុងតំបន់ និងអ្វីផ្សេងលើសពីនេះទៀតដែរ»។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ (ទី២ ខែកញ្ញា) រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Lammy បាននិយាយថា រដ្ឋាភិបាលបានព្យួរអាជ្ញាប័ណ្ណនាំចេញអាវុធចំនួន ៣០ ក្នុងចំណោម ៣៥០អាជ្ញាប័ណ្ណរបស់អង់គ្លេសជាមួយអ៊ីស្រាអែល ដោយសារហានិភ័យ ដែលគ្រឿងយុទ្ធោបករណ៍ទាំងនេះអាចត្រូវបានយកទៅប្រើប្រាស់ ដើម្បីប្រព្រឹត្តការរំលោភបំពានធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm