ប្រដាល់៖ កំពូលអ្នកប្រដាល់ហ្វីលីពីន Manny Pacquiao បាននិយាយថា នឹងឈរឈ្មោះជាប្រធានាធិបតីក្នុងការបោះឆ្នោតឆ្នាំក្រោយ។ PacMan ត្រូវបានតែងតាំងជាបេក្ខជនប្រធានាធិបតីមកពីគណបក្សកាន់អំណាច PDP-Laban។

លើសពីអាជីពដ៏ជោគជ័យក្នុងនាមជាកីឡាប្រដាល់ Manny Pacquiao ដែលមានវ័យ ៤២ឆ្នាំបច្ចុប្បន្នក៏គឺជាសមាជិកព្រឹទ្ធសភាក្នុងសភាហ្វីលីពីន។ លោក Rodrigo Duterte ដែលកំពុងកាន់តំណែងត្រូវបានរារាំងមិនឱ្យកាន់តំណែងមួយអាណត្តិទៀត ប៉ុន្តែត្រូវបានជ្រើសរើសដោយក្រុមបក្សប្រឆាំងដើម្បីឈរឈ្មោះជាអនុប្រធានាធិបតី។ ក្នុងអាជីពជាកីឡាករប្រដាល់ Manny Pacquiao ធ្លាប់ឈ្នះជើងឯកពិភពលោក ៨ប្រភេទទំងន់ផ្សេងគ្នា។ ចុងក្រោយបំផុតបុរសវ័យ ៤២ឆ្នាំរូបនេះបានរងបរាជ័យក្រោមថ្វីដៃកីឡាករគុយបា Yordenis Ugas កាលពីខែសីហាកន្លងទៅ៕
អត្ថបទ៖នាង សុភាវុធ