ប្រធានាធិបតីអ៊ុយក្រែនលោក President Zelensky និយាយថា ការវាយប្រហារដោយមីស៊ីលរុស្ស៊ីលើទីក្រុងភាគខាងកើត Poltava របស់អ៊ុយក្រែន បានសម្លាប់មនុស្ស ៤១នាក់ និងមនុស្ស ១៨០នាក់ផ្សេងទៀត បានរងរបួស ក្នុងនោះមនុស្សមួយចំនួន ត្រូវបានអូសចេញពីគំនរបាក់បែកអគារ ។
លោក Zelensky និយាយនៅក្នុងវីដេអូថា មីស៊ីលបាលីស្ទិក ២គ្រាប់បានត្រូវចាំបរិវេនស្ថាប័នអប់រំ និងមន្ទីរពេទ្យក្បែរនោះ ហើយអគារមួយក្នុងចំណោមអគារនៅក្នុងវិទ្យាស្ថានទំនាក់ទំនង បានរងការបំផ្លិចបំផ្លាញដោយអន្លើ ៕