ប្រដាល់៖ កីឡាករប្រដាល់អង់គ្លេស Amir Khan ត្រូវបានបណ្ដេញចេញពីជើងហោះហើរ American Airlines បន្ទាប់ពីត្រូវបានគេរាយការណ៍ថាពាក់ម៉ាស់មិនត្រឹមត្រូវ។

បុរសវ័យ ៣៤ឆ្នាំរូបនេះបាននិយាយថា រូបគេរួមជាមួយក្រុមការងារទាំងអស់ត្រូវបានបណ្តេញចុះពីយន្តហោះ ដោយសារមន្ត្រីនគរបាលអាកាសចរ បន្ទាប់ពីមានគេរិះគន់ថា មិត្តភក្តិរបស់គេពាក់ម៉ាស់មិនត្រឹមត្រូវ ហើយគេណែនាំមិនព្រមស្តាប់ ដែលជាហានិភ័យបង្កជំងឺឆ្លងដល់អ្នកដំណើរលើយន្តហោះ។ ជើងយន្តហោះនោះមានគោលដៅចេញទៅទីក្រុង Dallas រដ្ឋតិចសាសសហរដ្ឋអាមេរិក។ Amir Khan មានគោលបំណងធ្វើដំណើរទៅបោះជំរុំហ្វឹកហាត់នៅ Colorado ដោយចាកចេញពីទីក្រុង New York៕
អត្ថបទ៖នាង សុភាវុធ