រដ្ឋមួយរបស់ឥណ្ឌា អនុម័តច្បាប់ស្វះស្វែងរកទោសប្រហារជីវិតពីបទរំលោភសេពសន្ថវៈ

2024/09/04 04:37:07 pm        158

រដ្ឋមួយនៅក្នុងប្រទេសឥណ្ឌា ដែលរួមរឹតដោយការតវ៉ាទាមទារយុត្តិធម៌ជាច្រើនសប្តាហ៍បន្ទាប់ពីហេតុការណ៍រំលោភសម្លាប់វេជ្ជបណ្ឌិតស្រ្តីម្នាក់ បានអនុម័តច្បាប់មួយនៅថ្ងៃអង្គារ (០៣ កញ្ញា) ដែលអាចឈានដល់ការប្រហារជីវិតជនល្មើសរំលោភសេពសន្ថវៈ។

ការតវ៉ាដ៏កក្រើកនោះបានផ្ទុះឡើងនៅក្នុងរដ្ឋ វេស បេនហ្កាល់ (West Bengal) បន្ទាប់ពីការរកឃើញសាកសពរបស់គ្រូពេទ្យស្រ្តីវ័យ ៣១ឆ្នាំម្នាក់ នៅមន្ទីរពេទ្យរដ្ឋក្នុងទីក្រុង កុលកាតា (Kolkata) កាលពីថ្ងៃទី០៩ ខែសីហា។

ច្បាប់ដែលបានអនុម័តដោយសភារបស់រដ្ឋប៉ុន្តែនៅមិនទាន់ត្រូវបានអនុម័តដោយប្រធានាធិបតីនេះ បង្ហាញការខឹងសម្បារចំពោះបញ្ហាដ៏រ៉ាំរ៉ៃនៃអំពើហិង្សាលើស្ត្រី។ ច្បាប់ថ្មីរបស់រដ្ឋ West Bengal ភាគច្រើនគ្រាន់តែជានិមិត្តរូបប៉ុណ្ណោះព្រោះក្រមព្រហ្មទណ្ឌរបស់ឥណ្ឌាអនុវត្តស្របគ្នានៅទូទាំងប្រទេស ប៉ុន្តែការអនុម័តពីប្រធានាធិបតីអាចធ្វើឱ្យមានករណីលើកលែង ហើយធ្វើឱ្យវាក្លាយជាច្បាប់សម្រាប់រដ្ឋ។

ច្បាប់នេះបានបង្កើនទោសលើករណីរំលោភសេពសន្ថវៈពីការកាត់ទោសបច្ចុប្បន្នដែលមានរយៈពេលយ៉ាងហោចណាស់ ១០ឆ្នាំ ទៅដល់ការដាក់ពន្ធនាគារអស់មួយជីវិត ឬប្រហារជីវិត។ ករណីឃាតកម្មរបស់គ្រូពេទ្យនេះបានបង្កឱ្យមានការតវ៉ាដោយក្រុមគ្រូពេទ្យ និងការបន្តប្រមូលផ្តុំដែលគាំទ្រដោយពលរដ្ឋសាមញ្ញរាប់ម៉ឺននាក់នៅទូទាំងឥណ្ឌា ទោះបីជាវេជ្ជបណ្ឌិតជាច្រើនបានត្រឡប់ទៅធ្វើការវិញក៏ដោយ។

ហេតុការណ៍នេះបានបង្កឱ្យមានការប្រៀបធៀបជាមួយនឹងការរំលោភបូក និងឃាតកម្មដ៏រន្ធត់កាលពីឆ្នាំ២០១២ ទៅលើនារីវ័យក្មេងម្នាក់នៅលើរថយន្តក្រុងក្នុងរដ្ឋធានីញូវដេលី។ ទោសប្រហារជីវិតនៅឥណ្ឌា ជារឿយៗត្រូវបានជាប់គាំងដោយការប្តឹងឧទ្ធរណ៍ជាច្រើនឆ្នាំ ហើយការប្រហារជីវិតជាធម្មតាត្រូវបានអនុវត្តដោយការព្យួរក (ចង-ក)៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm