រដ្ឋាភិបាល​ថ្មី​របស់​ក្រុម​តា​លី​បង់​ប្រាប់​ឲ្យ​បុគ្គលិក​ជា​ស្ត្រី​នៅផ្ទះ​

2021/09/20 05:41:40 pm        525

​អាហ្វហ្គានីស្ថាន៖ រដ្ឋាភិបាល​ក្រុង​បណ្តោះអាសន្ន​នៃ​រដ្ឋធានី​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ​បុគ្គលិក​ជា​ស្ត្រី​នៅក្នុង​រដ្ឋាភិបាល​ទីក្រុង​កា​ប៊ុល​ត្រូវបាន​គេ​ប្រាប់​ឱ្យ​ស្នាក់​នៅផ្ទះ ដោយ​អនុញ្ញាត​ឱ្យធ្វើ​ការងារ​ណា​ដែល​បុរស​មិនអាច​ជំនួស​បានតែ​ប៉ុណ្ណោះ ជាការ​រឹតត្បិត​លើ​សិទ្ធិសេរីភាព​ថ្មី​លើ​ស្ត្រី​ពី​សំណាក់​ក្រុម​មេដឹកនាំ​តា​លី​បង់​ថ្មី​។​

​លោក Hamdullah Namony បាន​និយាយថា ​មុនពេល​ក្រុម​តា​លី​បង់​ចូល​កាន់កាប់​កាលពី​ខែ​មុន​ មាន​ត្រឹម​តែមួយ​ភាគបី​នៃ​បុគ្គលិក​ទីក្រុង​ជិត ៣.០០០នាក់​ជា​ស្ត្រី ហើយ​ពួកគេ​បានធ្វើការ​នៅ​គ្រប់​នាយកដ្ឋាន​ទាំងអស់​។​ ស្ត្រី​រាប់សិប​នាក់​បានចេញ​តវ៉ា​នៅក្នុង​ទីក្រុង​កា​ប៊ុល​កាលពី​ថ្ងៃអាទិត្យ កាន់​ស្លាក​ផ្សេងៗ​អំពាវនាវ​ឱ្យមាន​ការចូលរួម​ពី​ស្ត្រី​នៅក្នុង​ជីវិត​សាធារណៈ​។​ ការតវ៉ា​នេះ​បាន​កើតឡើង​ នៅពេលដែល​បុគ្គលិក​រដ្ឋាភិបាល​ជា​ស្ត្រី​នៅ​ទីក្រុង​កា​ប៊ុល​ត្រូវបាន​គេ​ប្រាប់​ឱ្យ​ស្នាក់​នៅផ្ទះ​ ដោយ​អនុញ្ញាត​ឱ្យធ្វើ​ការងារ​ណា​ដែល​បុរស​មិនអាច​ជំនួស​បាន​។​

​ការសម្រេចចិត្ត​រារាំង​បុគ្គលិក​ទីក្រុង​ជា​ស្ត្រី​ ភាគច្រើន​មិនឱ្យ​វិល​ត្រឡប់មក​ធ្វើការ​ងារ​វិញគឺជា​សញ្ញា​មួយទៀត​ដែលថា​ ពួក​តា​លី​បង់​ដែល​បាន​វាយលុក​ដណ្ដើម​គ្រប់គ្រង​ទីក្រុង​កា​ប៊ុល​កាលពី​ខែ​មុន កំពុង​អនុវត្តន៍យ៉ាង​តឹងរ៉ឹង​តាម​សាសនា​អ៊ីស្លាម​របស់​ពួកគេ ទោះជា​មេដឹកនាំ​មួយចំនួន​ដំបូង​ឡើយ​បាន​សន្យាថា​ ពួកគេ​នឹង​អត់ឱន និង​អនុញ្ញាត​ឲ្យ​មានការ​លាយ​បញ្ចូល​គ្នា​ជាមួយ​បុរស និង​ស្ត្រី​ក៏ដោយ​។​ កាលពី​ក្នុង​របប​ដឹកនាំ​មុន​របស់​ពួកគេក្នុង​ទស្សវត្សរ៍​ឆ្នាំ១៩៩០ ពួក​តា​លី​បង់​បាន​រារាំង​ក្មេងស្រី និង​ស្ត្រី​មិន​ឱ្យចូល​សាលារៀន ធ្វើ​ការងារ និង​ចូលរួម​ក្នុង​ជីវិត​សាធារណៈ​ឡើយ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm