មន្ត្រីអ៊ុយក្រែន យ៉ាងហោចណាស់៦រូប រួមទាំងក្រុមសមាជិកគណៈរដ្ឋមន្ត្រី បានចុះចេញពីតំណែង មុនការំពឹងទុកពីការរុះរើរដ្ឋាភិបាលដ៏ធំនៅសប្ដាហ៍នេះ។ រដ្ឋមន្ត្រីអ៊ុយក្រែនទទួលបន្ទុកផលិតអាវុធ និងរដ្ឋមន្ត្រី៥រូបទៀតបានលាលែងពីតំណែងកាលពីថ្ងៃអង្គារសប្ដាហ៍នេះក្នុងការរុះរើរដ្ឋាភិបាលក្នុងកាលទេសៈដ៏សំខាន់អំឡុងសង្រ្គាមជាមួយរុស្ស៊ី។

ការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មយុទ្ធសាស្ត្រ លោក អូឡេកសាន់ឌើ កាមីស៊ីន(Oleksandr Kamyshin) ឧបនាយករដ្ឋមន្ត្រី លោក អូលហា ស្តេហ្វានីស៊ីណា (Olha Stefanishyna) និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បរិស្ថាន និងសមាហរណកម្ម បានចាកចេញពីគណៈរដ្ឋមន្ត្រីមួយភាគបី ដែលនៅទំនេរ បន្ទាប់ពីការរុះរើកាលពីដើមឆ្នាំនេះ។
លោកប្រធានាធិបតី Volodymyr Zelenskiy និងសម្ព័ន្ធមិត្តនយោបាយរបស់លោកនឹងបំពេញមុខតំណែងដើម្បីបង្កើតសណ្តាប់ធ្នាប់មុនពេលលោកធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកក្នុងខែនេះដែល សង្ឃឹមថានឹងបង្ហាញ ផែនការជ័យជម្នះ ដល់លោកប្រធានាធិបតីអាមេរិក Joe Biden ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់។
លោក Zelenskiy បាននិយាយនៅក្នុងសុន្ទរកថាល្ងាចរបស់លោកថា សរទរដូវនឹងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ៊ុយក្រែន។ ហើយស្ថាប័នរដ្ឋរបស់យើងគួរតែត្រូវបានកំណត់រចនាសម្ព័ន្ធដើម្បីឱ្យអ៊ុយក្រែនសម្រេចបាននូវលទ្ធផលទាំងអស់ដែលយើងត្រូវការសម្រាប់យើងទាំងអស់គ្នា។
លោកថាសម្រាប់រឿងនេះ យើងត្រូវតែពង្រឹងផ្នែកខ្លះនៃរដ្ឋាភិបាល និងការផ្លាស់ប្តូរក្នុងសមាសភាពរបស់ខ្លួនដែលត្រូវបានរៀបចំ។ ហើយក៏នឹងមានការផ្លាស់ប្តូរនៅក្នុងការិយាល័យប្រធានាធិបតីផងដែរ។យោងតាមក្រឹត្យមួយដែលបានចេញផ្សាយនៅលើគេហទំព័រប្រធានាធិបតីអ៊ុយក្រែន លោក Zelenskiy ក៏បានដកលោក រ៉ូស្ទីស្លាវ ស៊ូម៉ា (Rostyslav Shurma) ម្នាក់ក្នុងចំណោម អនុប្រធានបុគ្គលិកម្នាក់របស់លោក ចេញពីតំណែងផងដែរ ៕