អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា បានប្រើប្រាស់ពេលនៃការផ្អាកប្រយុទ្ធគ្នា រវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស ដើម្បីចាក់វ៉ាក់សាំងដល់កុមារអាយុក្រោម១០ឆ្នាំ ប្រឆាំងជំងឺស្វិតដៃជើង។
វាបានលើសពីគោលដៅ ហើយបានចេញការចាក់វ៉ាក់សាំងច្រើនជាង ១៦០.០០០ដូស ហើយ ការចាក់វ៉ាក់សាំងដូសទី២ នឹងត្រូវបានផ្តល់ឲ្យក្នុងរយៈពេល៤សប្តាហ៍ទៀត។

ទន្ទឹមនឹងនេះ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅទូទាំងដែនដីនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់៣៥នាក់។ អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានសម្លាប់ក្រុមសកម្មប្រយុទ្ធ៨នាក់ រួមទាំងមេបញ្ជាការក្រុមហាម៉ាស ជាអ្នកដែលបានចូលរួមក្នុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា។

មេដឹកនាំក្រុមហាម៉ាស បានទាមទារឱ្យកងកម្លាំងអ៊ីស្រាអែលទាំងអស់ដកខ្លួនចេញពីតំបន់ហ្កាហ្សា។ ទោះបីជាយ៉ាងណា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា កងទ័ពរបស់លោកនឹងនៅដដែល ខណៈក្រុមសកម្មប្រយុទ្ធបាននិងកំពុងនាំយកអាវុធឆ្លងកាត់តំបន់ទ្រនាប់មួយកន្លែង នៅភាគខាងត្បូងដែលគេហៅថា ច្រករបៀង Philadelphi ។
ស្ត្រីម្នាក់បាននិយាយថា «យើងកំពុងទាមទារពីរដ្ឋាភិបាល ដើម្បីទទួលបានកិច្ចព្រមព្រៀង»។
អ្នកសម្របសម្រួល កំពុងព្យាយាមស្វែងរកចំណុចរួមមួយចំនួន ស្តីពីបទឈប់បាញ់ និងការវិលត្រឡប់របស់ចំណាប់ខ្មាំង។ ទោះបីជាយ៉ាងណា ប្រភពដែលដឹងច្បាស់ពីការពិភាក្សាបានប្រាប់សារព័ត៌មាន CNN ថា លោក Netanyahu ត្រូវ «កម្ទេចអ្វីៗគ្រប់យ៉ាងរបស់ក្រុមហាម៉ាស» ។