រាជរដ្ឋាភិបាលសម្រេចប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអតិថិជនអតីតបុរីVIP ដែលបានបង់ប្រាក់ផ្ដាច់១០០%

2024/09/04 07:41:23 pm        394

(ព្រះសីហនុ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា មក​ទល់​ពេលនេះ ការដោះស្រាយវិវាទរបស់អតិថិជនអតីតបុរី វី អាយ ភី បានដល់ដំណាក់​កាល​ឯកភាព​ជំរុញ​បញ្ចប់ ដោយសម្រេចផ្ដល់ដំណោះស្រាយសមស្រប គឺការប្រគល់ជូន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុជូន អតិថិជនដែលបានបង់ប្រាក់ផ្ដាច់១០០% ។ នេះបើតាម​ការ​បញ្ជាក់​របស់​ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុជូនអតិថិជនអតីតបុរី វី អាយ ភី ខេត្ត​ព្រះសីហនុ កាលពីពេលថ្មីៗនេះ ។

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា មកទល់ពេលនេះ ការដោះ​ស្រាយ​វិវាទ​ របស់អតិថិជនអតីតបុរី វី អាយ ភី បានធូរស្រាលច្រើន ដោយសារ​តែមា​ន​ការ​ប្រជុំ​ពិភាក្សា​ជួយ​រក​ដំណោះស្រាយពីរដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចជាក្រសួងរៀបចំ​ដែនដី​ជា​ច្រើន​លើក​ច្រើន​សារ និងមានការជួយខ្នះ ខ្នែងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ ដើម្បីរក​ដំណោះ​ស្រាយ​រួម​មួយ​បញ្ចប់​វិវាទឱ្យបានឆាប់រហ័ស រហូតមានការប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលន​វត្ថុ​ជូន​អតិថិជន។ លទ្ធផលសម្រេចបាន នាពេល នេះ គឺដោយសារប្រមុខរាជរដ្ឋាភិបាល បានឯកភាព​ជំរុញ​បញ្ចប់វិវាទដោយសម្រេចផ្ដល់ដំណោះស្រាយ ក្នុងការប្រគល់ជូន​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលន​វត្ថុ​ជូន​អតិថិជន ដែលបានបង់ប្រាក់ផ្ដាច់១០០% ។

ឯកឧត្តម បានស្នើដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រ នាពេលខាងមុខ សូមបន្តសហ ការ​ជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោ​ដី​ខេត្ត​ព្រះសី​ហនុ ក្នុងការរៀបចំលក្ខន្តិកៈនៃការរស់នៅដោយខ្លួនឯង ពីព្រោះប្រជាពលរដ្ឋ នឹង​ត្រូវ​សហការ​​ឯកភាពគ្នាក្នុង ការប្រើប្រាស់សេវាអគ្គិសនី ភ្លើងបំភ្លឺផ្លូវសាធារណៈ សន្តិសុខ​សណ្តាប់​ធ្នាប់ ការថែទាំផ្លូវ ដាំដើមឈើ និង ការប្រមូលសំរាម ជាដើម។ ហើយ ការងារទាំងនេះ ក្រសួង​រៀប​ចំ​ដែនដី នឹងនៅជួយសម្របសម្រួល និង ការងារផ្សេងទៀតដែលអាចកើតមានឡើង ប្រសិន​បើ​មាន​តម្រូវ​ការ ដើម្បីប្រែក្លាយទៅជាភូមិឋានក្សេម ក្សាន្ត ជាទ្រនំសុភមង្គលជូនដល់ប្រជាពលរដ្ឋ ។

ឯកឧត្តម បានស្នើដល់អតិថិជនដែលមិនទាន់បានបង់ប្រាក់គ្រប់ សូមបន្តបង់ប្រាក់រំលស់ជាបន្ត បន្ទាប់តាមការកំណត់ ដើម្បីឱ្យការសាងសង់សំណង់បានបញ្ចប់តាមផែនការគ្រោងទុក ដោយ​ក្រសួង​នឹង ផ្ដល់ការជួយសម្របសម្រួលបន្ថែមទៀតដល់ប្រជាពលរដ្ឋ ដែលមាន​តម្រូវ​ការ​លើ​សេវា​ធនាគារ ក្នុងការបង់ប្រាក់នេះ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ​មាន​លទ្ធភាព​បង់​ប្រាក់​រំលស់​រហូត​ទទួល​បាន​លំ​នៅ​ក្នុងក្តីស្រមៃ របស់ខ្លួនពិតប្រាកដ ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្ត បញ្ច កោណ ដំណាក់កាលទី១ ដែលក្នុងនោះរួមបញ្ចូលការធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយកម្ម​ឱ្យ​កាន់​តែស៊ីជម្រៅ ជាមួយនឹងការបង្កើតឱ្យមាននូវគោលនយោបាយដីធ្លី៣ចំណុច រួមមាន ការ​ចុះ​បញ្ជី​ដីធ្លីមាន លក្ខណៈជាប្រព័ន្ធ ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និង​ការ​ផ្ដល់​សេវា​រដ្ឋបាល​ដីធ្លី​ជូនប្រជាពល រដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅលើក​កម្ពស់​កម្រិត​ជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋ។

ការងារចុះ​បញ្ជីដីធ្លី ដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ដើម្បីជាមូល​ដ្ឋាន​ប្រភព​សេដ្ឋកិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ជាអាទិភាពទី៥ នៃទិសដៅអាទិភាព​គោល​នយោបាយ​១៥​ចំណុច ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញ ផ្អែក​ទៅ​លើអាទិភាពនៃយុទ្ធសាស្រ្ត បញ្ចកោណ ក្នុងបញ្ចកោណទី៤ មុំទី៤ ៕ អត្ថបទ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm