ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងអំណរគុណរដ្ឋាភិបាលនិងប្រជាជនឥណ្ឌា ដែលជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា

2024/09/04 08:35:34 pm        104

តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បាន​ថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​វិស័យ​សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ហើយការរួមចំណែករបស់ប្រទេសឥណ្ឌា ពិតជា​មាន​សារៈ​សំខាន់ និងឆ្លើយ​តប​នឹងតម្រូវការជាក់ស្តែងរបស់សហគមន៍​មូលដ្ឋាន និង​ជន​មាន​ពិការភាព​។

ការថ្លែងអំណរគុណនេះក្នុងខណះឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុ ប្រធានទី១ អាជ្ញាធរ​មីន ទទួលជួបសវនាការជាមួយគណៈប្រតិភូនាយទាហានជាន់ខ្ពស់ការពារជាតិ​ នាយ​ទាហាន​ ពលទាហានមកពីប្រទេសឥណ្ឌា​ ម៉ារ៉ុក​ ស្រីលង្កា​ ,បង់ក្លាដេស, អារ៉ាប៊ីសាអ៊ូឌីត​, សំប៊ី​ ,​តង់ហ្សានី​ និង​ប្រេស៊ីល​ រួមជាមួយនិស្សិតជាច្រើនជាតិ សាសន៍​នៃ​មហាវិទ្យាល័យ​ការពារ​ជាតិ​ឥណ្ឌា​នា​រសៀលថ្ងៃទី០៣ ខែ កញ្ញា ឆ្នាំ២០២៤ នៅស្នាក់ការអាជ្ញាធរមីន ។

នៅក្នុង​ជំនួបនោះឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក៏បាន​លើក​ឡើង​អំពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា រួមជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ក្នុង​ការដោះស្រាយ​បញ្ហា​មីន និង​សំណល់​ជាតិ​ផ្ទុះពីសង្រ្គាម រយៈ ពេលជាង ៣០ ឆ្នាំ ដោយទទួលបាននូវលទ្ធផលជាផ្លែផ្កា និង​ទទួល​បាន​ការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ប្រទេសឥណ្ឌា គឺជាប្រទេស​មួយ​ដែល​បាន​រួម​ចំណែកដ​ល់​ការងារ​បោស សម្អាតមីនមនុស្សធម៌ និងគាំពារដល់ជនមានពិការ​ភាព​ដោយ​សារ​មីន​តាមរយៈ​ការ​ផ្តល់​នូវ​អវយវៈសិប្បនិមិត្ត ចាប់ តាំងពីឆ្នាំ២០២២ អំឡុងពេលដែល​វិស័យ​សកម្មភាព​បាន​ទទួលកា​រ​គាំទ្រយ៉ាងផុសផុលពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជា ក្រោមការអំពាវនាវ​របស់​សម្តេច​តេជោ ហ៊ុន សែន អតីនាយករដ្ឋមន្រ្តី ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា ។

សូម​ជម្រាបថា ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ក្រោមកិច្ច សហការជាមួយអាជ្ញាធរមីន បាន​ជ្រើសយ​ក​ខេត្ត​កោះកុងក្នុងការប្រើប្រាស់ជំនួយមនុស្សធម៌​របស់​រដ្ឋាភិបាល​ឥណ្ឌា​ សម្រាប់​ការងារ​បោស​សម្អាត​មីន​។ ភូមិចំនួន ៤ ស្ថិតក្នុងស្រុកបុទុមសាគរ បានបោសសម្អាតរួច និងប្រកាសជាភូមិអស់ ក្រោម​ការគាំទ្រពី “គម្រោងផ្តល់ផលរហ័ស” ដំណាក់ កាលទី១ ហើយបច្ចុប្បន្ននេះ ស្ថិត​ក្នុង​ដំណាក់​កាល​ទី២ ឥណ្ឌាបានគាំទ្រដល់ការបោសសម្អាតមីនក្នុងស្រុកចំនួន ៤ បន្ថែមទៀត​ក្នុង​ខេត្ត​កោះកុង រួមមានស្រុកស្រែអំបិល ស្រុកបុទុមសាគរ ស្រុកថ្មបាំង និងស្រុកកោះកុង ដែល​គ្រោង​ប្រកាស​ជាស្រុកអស់មីនក្នុងឆ្នាំ២០២៥ ខាងមុខ៕ អត្ថបទ៖ ភារម្យ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm