បាល់ទាត់៖ វិបត្តិហិរញ្ញវត្ថុនៅមិនទាន់ថមថយនៅឡើយនៅក្លិបបាល់ទាត់អង់គ្លេស Derby County ក្នុងក្របខណ្ឌ English League Championship។ Derby County បានប្រកាសរកម្ចាស់ថ្មី តែមិនទាន់ឈានដល់កិច្ចព្រមព្រៀងជាមួយភាគីណាមួយឡើយ ដោយសារការចរចាមិនត្រូវរ៉ូវគ្នា។

ក្របខណ្ឌលីគបាល់ទាត់ English Football League ក៏បានសំរេចកាត់ ១២ពិន្ទុផងដែរទៅលើ Derby County នៅពេលពេលក្លិបមួយនេះទំលាក់ការគ្រប់គ្រងទៅផ្នែករដ្ឋបាល។ នៅក្នុងសេចក្តីថ្លែងការមួយរបស់ក្លិប Derby County អោយដឹងថា Covid-19 បានធ្វើឱ្យហិរញ្ញវត្ថុក្លិបរងផលប៉ះពាល់យ៉ាងខ្លាំង ហើយការប្រកាសដាក់ក្លិបស្ថិតក្នុងស្ថានភាពបែបនេះ គឺមិនមានជំរើសឡើយ។ Covid-19 បានធ្វើអោយឱ្យក្លិបខាតបង់ក្នុងមួយឆ្នាំ ២០លានផោន ហើយវិបត្តិកាន់តែផុងទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។
Derby County បច្ចុប្បន្នកំពុងស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការអតីតប្រធានក្រុមអង់គ្លេស Wayne Rooney កំពុងឈរលេខ ១៦ ក្នុងតារាងក្របខណ្ឌ League Championship ដោយមានត្រឹម ៧ពិន្ទុពីការប្រកួតរដូវកាលថ្មីនេះ ៧លើក។ ប្រសិនកាត់ ១២ពិន្ទុនឹងធ្វើឱ្យ Derby County ជំពាក់ ៥ពិន្ទុទៅទៀត៕
អត្ថបទ៖នាង សុភាវុធ