បញ្ញវន្តអំពាវនាវដល់ពលរដ្ឋកុំជឿជនអគិតបំភ្លៃការពិតពាក់ព័ន្ធផែនទីព្រំដែនលើ Google Maps

2024/09/04 08:57:53 pm        239

បន្ទាប់ពីក្រុមជ្រុលនិយមមួយក្តាប់តូច បាននិងកំពុងបំភ្លៃខុសការពិត ដោយយក Google Maps ធ្វើ​ជាផែនទីព្រំដែននៃប្រទេសកម្ពុជានោះ បញ្ញវន្តនៅក្នុងប្រទេសកម្ពុជា បានអំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​កុំជឿ​តាមការបំផុសបំផុលរបស់ក្រុមជ្រុលនិយមទាំងអស់នេះ។

មានប្រសាសន៍​ប្រាប់BTV នៅថ្ងៃទី០៤ ខែកញ្ញានេះ បញ្ញវន្តរស់នៅក្នុងរាជធានីភ្នំពេញ បាន​យល់​ឃើញ​ថា ការយក Google Maps របស់ក្រុមជ្រុលនិយមមួយក្តាប់តូចរស់នៅបរទេស មក​វាស់​វែង​ធ្វើ​ជា​ព្រំដែននៃប្រទេសកម្ពុជានោះ គឺមិនសមទំនងទាល់តែសោះ ទាំងបច្ចេកទេស និងផ្លូវច្បាប់ ព្រោះ​ថាប្រទេសកម្ពុជាមានលេខាធិការដ្ឋានកិច្ចការព្រំដែនមួយ ដែល​អាច​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​បាន និងម្យ៉ាងវិញទៀត​ប្រទេសកម្ពុជា​បាន​កំណត់​យក​ផែនទី​ខ្នាត​មួយ​លើ​មួយ​រយ​ពាន់​សម្រា​ប់ប្រើប្រាស់ផែនទីកំណត់ព្រំដែននៅក្នុងប្រទេសកម្ពុជា និងប្រទេសជិតខាង។ បន្ថែម​លើនេះ បញ្ញវន្តក៏​បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ជឿតាម​ការ​បំផុស​បំផុល​របស់​ក្រុម​ជ្រុល​និយម​ទាំង​អស់​នេះ ដែលនាំឱ្យពលរដ្ឋខ្មែរបែកបាក់សាមគ្គីភាព ។

តាមរយៈកិច្ចសម្ភាសជាមួយទូរទស្សន៍ជាតិកម្ពុជា នាពេលថ្មីៗនេះ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មានប្រសាសន៍ថា ប្រទេកម្ពុជា មិន​ឱ្យ​មាន​ការ​បាត់​បង់​ទឹ​កដីសូម្បី១មីលីម៉ែត្រឡើយ ហើយក៏មិនចង់បានដីនរណាសូម្បី១មីលីម៉ែត្រដូចគ្នា។ ការ​បញ្ជាក់​យ៉ាង​ដូច្នេះ ធ្វើឡើងបន្ទាប់ពីក្រុមជ្រុលនិយមមួយក្តាប់តូច បាននិងកំពុង​បំភ្លៃ​ខុស​ពី​ការ​ពិត ដោយយក Google Maps ធ្វើជាផែនទីព្រំដែននៃប្រទេសកម្ពុជា។

នៅ​ក្នុង​កិច្ចសម្ភាស ឯកឧត្តមបានបញ្ជាក់ថា នរណាក៏មានគំនិតស្នេហាជាតិ ស្រលាញ់​ទឹកដី​ដូច​គ្នា តែកុំជឿបុគ្គលដូច សម រង្ស៉ី ដែលមានគំនិតទុច្ចរិត តែងតែបង្កចលាចល ឱ្យមាន​ភាព​វឹក​វររហូត​មក​។

សម្រាប់កិច្ច​ការងារបោះបង្គោលព្រំដែន បានចំណាយពេលរាប់ឆ្នាំ នៅក្នុងការចរចា កំណត់​និយាម​ការ ជជែកគ្នា ទាំងនៅលើផែនទី និងនៅលើដីជាក់ស្តែង ហើយមានចំណុចនិយាមការ ជាង ៣០០០ រវាងកម្ពុជា និងវៀតណាម នៅលើខ្សែព្រំដែន ប្រមាណ ១២៧០គីឡូម៉ែត្រនេះ។ ក្នុងចំណោមប្រវែងនេះ ភាគីទាំងពីរបោះបង្គោលសម្រេចបាន ៨៤ភាគរយ ទាំង​ខ្សែ​ឯកភាព​គ្នា​នៅ​លើ​ព្រំដែន និងទាំងការបោះបង្គោល ហើយបានបោះបង្គោលចំនួន ២០៤៧បង្គោល ចែក​ចេញ​ជា​៣​ប្រភេទសំខាន់ គឺបង្គោលមេ, បង្គោលបំពេញបំពេញបន្ថែម និង​បង្គោល​តម្រុ​យ​ព្រំដែន​។

គួរបញ្ជាក់ដែរថា ការងារបោះបង្គោលព្រំដែន គឺផ្អែកលើគោលការណ៍ធំចំនួន៣ ដែលក្នុង​នោះ​រួមមាន​៖ទី១.ផ្អែកទៅលើផែនទីដែលបន្សល់ទុកពីអាណានិគមនិយមបារាំង ដែលជា​ផែន​ទី​គោល​យក​ជាមូលដ្ឋាន គឺជាផែនទីដែលត្រូវកំណត់ថា មរតកខ្សែព្រំដែនមិនកែប្រែ ទី២៖ផ្អែក​ទៅ​លើ​គោលការណ៍​ច្បាប់អនុ្តរជាតិនិងឧត្តមមានុវត្តន៍អន្តរជាតិ និងទី៣.ផ្អែកទៅលើ​ការ​កាន់​កាប់រស់​នៅ​ជា​ច្រើន​ជំនាន់​របស់ប្រជាពលរដ្ឋ៕ អត្ថបទ៖ សោភ័ណ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm